ពីនេះ ពីនោះ
ឈ្លូស​យក្ស រស់នៅ​ព្រៃស្រោង ដែលមាន​រយៈកម្ពស់​ខ្ពស់​រហូត ៩០០​ម៉ែត្រ​
19, Dec 2015 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភិនភាគ​៖ ឈ្លូស​យក្ស​មាន​ទម្ងន់ ៣៤​គ​.​ក ឬក៏​លើសពីនេះ​។ ជា​មធ្យម​ស្នែង​មាន​ប្រវែង​រហូតដល់ ២៨​ស​.​ម មាន​រាង​ស្រួច​នៅ​ខាងចុង និង​ពី​គល់​ស្នែង​ដល់​ខ្នែង​មាន​ប្រវែង ១០​ស​.​ម​។ មាន​រាម​ពណ៌​ប្រផេះ​ត្នោត រហូតដល់​ខ្មៅ​ដាំដែង និង​មាន​ឆ្នូត​ខ្មៅ​នៅ​ថ្ងាស ព្រមទាំង​ពណ៌​ស​នៅ​ផ្នែក​ពោះ​។ វា​មាន​កន្ទុយ​ខ្លី​រាង​ត្រីកោណ និង​មាន​ពណ៌​ស​នៅ​ផ្នែក​ខាងក្រោម​។ ដូច​ប្រភេទ​ឈ្លូស​ដទៃទៀត​ដែរ​ឈ្លូស​យក្ស​ឈ្មោល​មាន​ចង្កូម​លើ​ដុះ​លាន​ចេញមក​ខាងក្រៅ​។


 
​ជីវសាស្ត្រ​៖ វា​ចូលចិត្ត​រស់នៅ​តែឯង​តាម​តំបន់​ខ្ពង់រាប​ដែលមាន​រយៈកម្ពស់​ខ្ពស់​រហូតដល់​ទៅ ៩០០​ម ក្នុងព្រៃ​ស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​។ វា​ចេញ​រកស៊ី​នៅពេល​ព្រឹក​ព្រលឹម និង​ពេល​ព្រលប់​។ ចំណី​របស់​វា​មាន​រុក្ខជាតិ និង​ផ្លែឈើ​។ 
 
​រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា ឈ្លូស​យក្ស​មាននៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង និង​តាម​ជួរ​ភ្នំក្រវាញ​។ គេ​បាន​រកឃើញ​ផងដែរ​នៅ​ភាគ​កណ្តាល​ប្រទេស​ឡាវ វៀតណាម និង​ថៃ​។ 
​ស្ថានភាព​អភិរក្ស​៖ ឈ្លូស​យក្ស​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ​។ ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់​ដោយសា​រការ​បរបាញ់​យកសា​ច់ ស្នែង និង​ឆ្អឹង​របស់​វា ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​តារាង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស និង​ក្នុង​បញ្ជី​ក្រហម IUCN (DD) ថា​ពុំមាន​ទិន្នន័យ​គ្រប់គ្រាន់​។ 
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com