ជាតិ
ពីនេះ ពីនោះ
គ្មាន​លុយ​ក្រោម​តុ​ឲ្យ​មន្ត្រី ពិបាកទៅ​វិនិយោគ​ក្នុងប្រទេស​រំដួល​
19, Dec 2015 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
​លុយ​ក្រោម​តុ សំណូក និង​អំពើពុករលួយ ត្រូវបាន​គេ​ដឹងឮ និង​ត្រូវបាន​អ្នកវិនិយោគ ទាំង​ក្នុងស្រុក និង​បរទេស និយាយ​រិះគន់​ជា​យូរ​មកហើយ នៅក្នុង​ប្រទេស​រំដួល​។ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ ក៏បាន​ខិតខំ​ចាត់វិធានការ​ជាច្រើន ដើម្បី​កែលម្អ​បរិយាកាស​វិនិយោគ និង​ដើម្បី​អនាគត​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ឡើងវិញ​។ ប៉ុន្តែ បញ្ហា​អសកម្ម​នេះ​ហាក់​មិនបាន​ថមថយ​ច្រើន​សោះ ខណៈដែល​សកម្មភាព​នៃ​ការផ្តល់​ក្រោម​តុ ឬ​សំណូក​ជា​ថ្នូរ​នឹង​ការផ្តល់សេវា​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៅក្នុង​ប្រទេស​រំដួល វា​បាន​ក្លាយជា​វប្បធម៌​ទៅហើយនោះ​។​


 
​នៅតែមាន​មន្ត្រី​ឆ្លៀតឱកាស មិន​ស្មោះត្រង់ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​ខ្វល់​ពី​កិត្តិយស​ខ្លួនឯង ដែល​ប​ន្ទុ​ច​បង្អាក់ មិន​ធ្វើ​ការងារ​ផ្តល់​សេវា​ឲ្យ​អ្នកវិនិយោគ​ជា​ដដែល​៕

© រក្សាសិទ្ធិដោយ thmeythmey.com