កីឡាជាតិ
ជាតិ
​បឹងកេត​អង្គរ​ដណ្តើមពាន Toyota Mekong Club ជាមួយ Buriram United នា​ល្ងាច​នេះ​
20, Dec 2015 , 10:00 am        
រូបភាព
ដោយ:
 
 ​បឹងកេត​អង្គរ​កំពុង​ត្រៀម​បន្ត​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championship ដោយ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ជើងឯក​ថៃ Buriram United នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​វេលា​ម៉ោង​៧​ល្ងាច​នេះ នៅ​កីឡដ្ឋាន National Stadium ក្រុង​បាងកក​។​

 
​បឹងកេត​អង្គរ បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ​តាមរយៈ​ការបំបាក់​ក្រុម​ឡាវ Lao Toyota ២-០ និង​ក្រុម​មី​យ៉ាន់​ម៉ារ Yangon United ៣-០ នៅ​វគ្គ​ជម្រុះ ហើយ​បាន​ទម្លាក់​ជើងឯក​វៀតណាម និង​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក Becamex Binh Duong ៣-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ទីក្រុង​ហាណូយ​។​
​នេះ​ជាការ​ប្រកួត​ជា​ប្រវត្តិសាស្ត្រ​មួយទៀត​របស់​បឹងកេត ដោយ​ពួកគេ​ត្រូវ​ប៉ះ Buriram United ដែលជា​ម្ចាស់​ជើងឯក​៥​ជំនាន់​នៃ​ក្របខណ្ឌ​កំពូល​របស់​ថៃ និង​ជា​ក្រុម​ដែលមាន​ប្រវត្តិ​បំបាក់​ជើង​ខ្លាំង​ពី​ក្របខណ្ឌ​កំពូល​របស់​កូរ៉េខាងត្បូង ចិន និង​ជប៉ុន ក្នុង​ព្រឹត្តិការណ៍ AFC Champions League​។​
 
​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​បឹងកេត​អង្គរ ដែល​ទើប​ទទួលបាន​តំណែង​ជា​គ្រូ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក បាន​ទទួលស្គាល់ថា​ក្រុម Buriram United មិន​ត្រឹមតែ​ជា​ក្រុម​ខ្លាំង​ប្រចាំ​នៅក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​ជា​ក្រុម​ខ្លាំង​មួយ​នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។ ទោះបីជា​យ៉ាងនេះ​ក្តី​នៅក្នុង​ជំនួប​ជាមួយ​ក្រុម Buriram United ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Cup 2015 ថ្ងៃនេះ លោក​នៅតែមាន​សង្ឃឹមថា​ក្រុម​របស់លោក​នឹង​ឈ្នះ​។​
 
​ការសង្ឃឹម​បែបនេះ​បន្ទាប់ពី​ក្រុម​បឹងកេត​អង្គរ​បាន​យកឈ្នះ​លើ​ក្រុម​ខ្លាំង​ដែល​បាន​ចូលរួម​ប្រកួត​ពានរង្វាន់​អាស៊ី ២ រួចមកហើយ​ដូចជា ក្រុម Yangon United របស់​មី​យ៉ាន់​ម៉ា និង​ក្រុម​ខ្លាំង​របស់​វៀតណាម Becamex Binh Doung​។ 
 
​ចាន់ វឌ្ឍនាកា កីឡាករ​ឆ្នើម និង​ជា​អ្នក​ស៊ុត​ចូល​ច្រើនជាងគេ​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក ខណៈ​បឹងកេត​អង្គរ បញ្ចប់​ចំណាត់ថ្នាក់​លេខ​បី​នោះ រកបាន​៥​គ្រាប់​ហើយ​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championship៕

Tag:
 បាល់ទាត់​
  Toyota Mekong Club
  បឹងកេត​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com