ជាតិ
សង្គមជាតិ
អ្នកជំនាញ​ត្រៀម​ជួសជុល​ចម្លាក់​តោ​នៅ​ប្រាសាទ​ក្រវាន់
20, Dec 2015 , 4:16 pm        
រូបភាព
សៀមរាប៖ ចម្លាក់​តោ ដែល​រង​ការខូចខាត​នៅមុខ​ប្រាសាទ​ក្រវាន់ គ្រោង​នឹងធ្វើ​ការជួសជុល​ក្នុងពេលឆាប់ៗខាងមុខនេះ។ ការជួសជុល​នេះ ធ្វើឡើង​ក្នុង​បំណង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​បាននិងកំពុង​រង​ការ​ខូច​ខា​ច ដោយសារ​កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ។




ក្នុងន័យ​លើក​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​រូបី នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ធ្វើការ​ជួសជុល​ចម្លាក់​តោ ដែល​ធ្វើ​ពី​ថ្មភក់​ចំនួន៥នៅ​ប្រាសាទ​ក្រវាន់។ ជាការ​ងារ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​ជួសជុល​រូបចម្លាក់​ជាច្រើន ក្នុង​ប្រាសាទ ដែល​ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ។

ក្នុង​អត្ថបទ​ចុះផ្សាយ​របស់ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​និយាយថា ក្រុម​ជំនាញ​នឹង​ដឹកយក​រូបចម្លាក់​តោ ដែល​រង​ការខូចខាត​ខាងលើ ទៅ​ដា​ក់នៅ​សារមន្ទីរ ព្រះ​នរោត្តម​សីហនុ-អង្គរ ដើម្បី​ជួសជុល និង​ឆ្លាក់​រូប​តោ ដែល​រង​ការបែកបាក់ ទៅតាម​រចនាបថ​ដើម​វិញ៕




Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com