ពីនេះ ពីនោះ
តើ​ពាក្យ​ថា «​ខ្លា​អាស៊ី​» មានន័យ​បែបណា​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
21, Dec 2015 , 8:31 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់ និង​ឲ្យ​និយមន័យ ពាក្យ​ថា​«​ខ្លា​អាស៊ី​» ដូចខាងក្រោម​៖



​ខ្លា​អាស៊ី មានន័យថា ពាក្យ​ជា​និមិត្តរូប​ដែល​និយាយ​សំដៅ​ទៅរក​ក្រុម​សេដ្ឋកិច្ច​អាស៊ី​ដែល​ធ្លាប់មាន​បទពិសោធន៍​ជឿនលឿន​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​រហ័ស នៅក្នុង​អតីតកាល​ថ្មីៗ​របស់ខ្លួន​និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ក្រុម​គំរូ​សម្រាប់​សេដ្ឋកិច្ច​ទីផ្សារសេរី និង​សេរីនិយម​ខាង​សេដ្ឋកិច្ច​។ ជាធម្មតា ក្រុម​សេដ្ឋកិច្ច​ចំនួន​ប្រាំ ដែល​គេ​ស្គាល់ មាន​ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី ហុងកុង និង​តៃវ៉ាន់​។ ប្រទេស​ដែល​គេ​សន្មត​ហៅ​ជាទូទៅ​ថា ជា​កូន​តោ រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ​។ បន្ទាប់ពី​ឆ្នាំ​១៩៩៧ ប្រទេស​ចិន​ដែល​រួមបញ្ចូល​ទាំង​ហុងកុង​ផង​នោះ គេ​អាច​ពណ៌នា​ប្រដូច​ទៅនឹង​នាគ ហៅថា នាគ​អាស៊ី ហើយ​តាម​ទស្សនៈ​ខ្លះ​ខ្លា​អាស៊ី គេ​ហៅថា​ជា​នាគ​អាស៊ី​វិញ​។​



Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com