ពីនេះ ពីនោះ
តើ​អ្វី​ជា​អត្ថន័យ​នៃ​ពាក្យ​ថា «​ទណ្ឌកម្ម​ច្បាប់​សង្គ្រាម​»?
22, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា​«​អភ័យឯកសិទ្ធិ​ការទូត​» ដូចខាងក្រោម​៖



​ទណ្ឌកម្ម​ច្បាប់​សង្គ្រាម គឺជា​វិធានការ​ផ្លូវច្បាប់​ស្ដីពី​ការដាក់ទោស​ចំពោះ​អ្នកដឹកនាំ​រដ្ឋ​ឬ​ក្រុមមនុស្ស​ណាមួយ​ដែល​មិន​គោរព​ច្បាប់​សង្គ្រាម​អន្តរជាតិ​ក្នុងការ​ធ្វើសង្គ្រាម​។​

​ច្បាប់​អន្តរជាតិ ជារឿយៗ ត្រូវបាន​គេ​រិះគន់ ដោយហេតុថា គ្មាន​ការដាក់ទណ្ឌកម្ម​។ ជាការ​ពិតណាស់ បើ​ប្រៀបធៀប​ទៅនឹង​ច្បាប់​របស់​រដ្ឋ ច្បាប់​អន្តរជាតិ​មានការ​ដាក់​ទណ្ឌ​ក​ម្មតិ​ច​តួច​ណាស់​។ ច្បាប់​សង្គ្រាម ជា​ញឹកញាប់ ត្រូវបាន​គេ​រំលោភបំពាន ប៉ុន្តែ ច្បាប់​អន្តរជាតិ​ពុំមាន​មធ្យោបាយ​ណាមួយ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​ទាំងអស់​ប្រតិបត្តិ​តាមច្បាប់​នេះឡើយ​។ ជាទូទៅ នៅក្នុង​ករណី​ប្រទេស​មហាអំណាច​ជា​អ្នកបង្ក​សង្គ្រាម ប្រទេស​នោះ​មិនត្រូវ​បាន​គេ​ដាក់ទណ្ឌកម្ម​នោះទេ​។ ផ្ទុយទៅវិញ ប្រទេស​តូចតាច​និង​ទន់ខ្សោយ​តែងតែ​ទទួលរង​ការដាក់ទណ្ឌកម្ម​សង្គ្រាម​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com