ពីនេះ ពីនោះ
មួយឆ្នាំ​ទៀតហើយ អ្នក​បានធ្វើ​អ្វីខ្លះ​សម្រាប់​ជីវិត​ខ្លួនឯង​? ចូរ​ឆ្លើយ​សំណួរ​ខាងក្រោម​...!
22, Dec 2015 , 2:09 pm        
រូបភាព
ដោយ: ថ្មីៗ

មុននឹង​ឆ្លើយ​សំណួរ​ខាងក្រោម អ្នក​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ និង​រក​កន្លែង​ល្អ (​បរិយាកាស​ល្អ​, ខ្យល់​បរិសុទ្ធ​, កន្លែង​ស្ងប់ស្ងាត់​,...)​។ បន្ទាប់មក ចាប់ផ្តើម​ឆ្លុះបញ្ចាំង​ដោយ​ផ្ចង់អារម្មណ៍​ឲ្យ​នឹងន ហើយ​រម្លឹក​ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នេះ​។​


១) សកម្មភាព​ប្រចាំថ្ងៃ​, ផែនការ​រយៈពេល​ខ្លី​-​វែង និង​គោលបំណង​អ្វីខ្លះ ដែល​អ្នក​«​បានកំណត់ និង​បានធ្វើ​»​ក្នុង​ឆ្នាំ​២០១៥ ? ហើយ​ទទួលបាន​លទ្ធ​ផល​អ្វីខ្លះ​? ចុះ​ចំណុច​ផ្សេងទៀត ហេតុអ្វី​បានជា​មិនអាច​ធ្វើបាន​?

២)
សកម្មភាព​អ្វីខ្លះ ដែល​អ្នក​បានធ្វើ ហើយ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត និង​មិន​សប្បាយចិត្ត​? មិន​ថាស​កម្ម​ភាពល្អ ឬ​មិនល្អ​ណាខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​ចងចាំ​បំផុត​?

៣) សកម្មភាព​អ្វីខ្លះ ដែល​អ្នក​គិតថា ប្រសិនបើ​អ្នក​មិនបាន​ធ្វើ​វា នោះ​អ្នកនឹង​សោកស្តាយ​អស់​មួយជីវិត​? (​ដូច្នេះ អ្នក​ត្រូវតែ​ធ្វើ​សកម្មភាព​នោះ​ឲ្យ​បាន​ជោគជ័យ​!)

៤) សកម្មភាព​អ្វីខ្លះ ដែល​អ្នក​គិតថា ប្រសិនបើ​អ្នកធ្វើ​វា​ហើយ នោះ​អ្នកនឹង​សោកស្តាយ​អស់​មួយជីវិត​? (​ដូច្នេះ អ្នក​កុំ​ធ្វើ​សកម្មភាព​នោះ​ឲ្យ​សោះ​!)

៥) ក្រោយពី​ឆ្លុះបញ្ចាំង​សកម្មភាព​ខ្លួនឯង​ហើយ តើ​អ្នក​បាន​អភិវឌ្ឍន៍​ខ្លួន​ជាង​មុន​ដែរ ឬទេ​?

៦) តើ​អ្នក​នឹងធ្វើ​អ្វី​បន្តទៀត​សម្រាប់​ឆ្នាំ​២០១៦ ? (​ត្រូវ​កត់ត្រា​ទុក និង​ឧស្សាហ៍​រម្លឹក​វា​ឲ្យ​បាន​ញឹកញាប់​នូវ​អ្វីដែល​អ្នក​ចង់​ធ្វើ​, ធ្វើ​វា​ដើម្បី​អ្វី​?, រយៈពេល​យូរ​ប៉ុណ្ណា​? និង​ធ្វើ​ដោយ​របៀប​ណា​? )

៧) ចាប់ពី​ឆ្នាំ​២០១៦ តទៅ​! អ្នកនឹង​ធ្វើ​ឲ្យ​ខ្លួនឯង​ទៅជា​មនុស្ស​បែបណា​? (​កូន​ល្អ​, សិ​ស្ស​ពូកែ​, បុគ្គលិក​ល្អ​, អ្នកដឹកនាំ​ដ៏​ឆ្នើម​,...) ៕


© រក្សាសិទ្ធិដោយ thmeythmey.com