ពីនេះ ពីនោះ
តើ​អ្វី​ជា​អត្ថន័យ​នៃ​ពាក្យ​ថា «​ប្រជាជាតិ​»?
23, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា​«​ប្រជាជាតិ​» ដូចខាងក្រោម​៖



​ប្រជាជាតិ មានន័យថា ក្រុមមនុស្ស​ដែល​រស់​នៅលើ​ទឹកដី​មួយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​មួយ​មាន​សញ្ជាតិ និង​ភាសាផ្លូវការ​តែមួយ មាន​វប្បធម៌ ដូចគ្នា​ឬ​ផ្សេងៗ​គ្នា ទំនៀមទម្លាប់​ប្រហាក់ប្រហែលគ្នា​មាន​ប្រវត្តិសាស្ត្រ​ទាក់ទង​រវាង​ជាតិ​សាសន៍​ដែល​រស់នៅ​ជាមួយគ្នា​។ ឧទាហរណ៍ មុន​ខែមិថុនា ឆ្នាំ​១៩៩១ អតីត​ប្រទេស យូ​ហ្គោ​ស្លា​វី ជា​រដ្ឋ​សហព័ន្ធ​ដែលមាន​ប្រជាជាតិ​៦​ជា​ផ្លូវការ រួមមាន​ស៊ែ​ប៊ី ក្រូ​អាត អាល់​បា​នី ស្លូ​វេ​នី ម៉ា​សេ​ដ្វា​ន និង​ម៉ុង​តេ​ណេ​ក្រូ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com