ពីនេះ ពីនោះ
Facebook កំពុងតែជួយអ្នក ឬធ្វើឲ្យអ្នកធ្លាក់នៅពេល​សម្ភាសន៍​ការងារ​
23, Dec 2015 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook ភាគច្រើន​​ចូលចិត្ត​បង្ហោះ​រូប​, ចែករំលែក​, បញ្ចេញ​គំនិត​យោបល់ និង​បង្ហាញ​ពី​ទម្លាប់​ប្រចាំថ្ងៃ ឬ​អា​ម្មណ៍​នៅលើ​គណនី Facebook របស់​ពួកគេ​ម្នាក់ៗ​ ។ អ្វីដែល​ពួកគេ​បាន​បង្ហោះ ភាគច្រើនបំផុត​សុទ្ធតែ​ឆ្លុះបញ្ចាំង​ពី​អត្តចរិត ចំណង់​ចំណូលចិត្ត និង​គោលជំហរ​ផ្ទាល់ខ្លួន។ល។​


​សកម្មភាព​ទាំងអស់នេះ​អាច​នាំ​ផល​ល្អ និង​ផល​អាក្រក់​ដល់​ពួកគេ​វិញ នៅពេលដែល​គេ​ទៅ​សម្ភាសន៍​ការងារ​។ អ្នក​សម្ភាសន៍​ភាគច្រើន​អាច​ពិនិត្យមើល​អត្តចរិត និង​សកម្មភាព​ផ្សេងៗ​របស់​អ្នក​តាមរយៈ​គណនី Facebook  មុនពេល​គេ​សម្ភាសន៍​ការងារ​ជាមួយ​អ្នក​ផ្ទាល់​។

​ប្រសិនបើ អ្នក​ធ្លាប់​បង្ហោះ​រូប ចែករំលែក ឬ​បញ្ចេញ​មតិយោបល់​នៅលើ​គណនី Facebook របស់​អ្នក​ណាមួយ​មិន​សមគួរ នោះ​អ្នក​សម្ភាសន៍​អាច​វាយតម្លៃ និង​គិត​អវិជ្ជមាន​មកលើ​អ្នក​រួច​បាត់ទៅហើយ​។ នេះ​គេ​អាច​និយាយបានថា សកម្មភាព​មួយចំនួន​របស់​អ្នក​នៅលើ​បណ្តាញ​សង្គម Facebook ជា​ផ្នែក​មួយអាចជួយ​អ្នក​ឲ្យ​សម្ភាសន៍​ការងារ​ជាប់ ហើយក៏​អាចធ្វើ​ឲ្យ​អ្នកធ្លាក់នៅពេលសម្ភាសន៍ការងារ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com