ពីនេះ ពីនោះ
ច​ន ឡក​៖ ប្រភព​​នៃ​ពុទ្ធិ​គឺ​កើតចេញពី​ឥ​ន្ទ្រិ​យារ​ម្មណ៍​
25, Dec 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ច​ន ឡក គឺជា​ទស្សនវិទូ​មួយរូប​ក្នុងចំណោម​ទស្សនវិទូ​ជាច្រើន​ដែល​ឲ្យ​តម្លៃ​ទៅលើ​ទ្រឹស្ដី​ពិសោធ​និយម​។ ទស្សនវិទូ​រូបនេះ ជា​អ្នក​ពិសោធ​និយម​ដ៏​ល្បីល្បាញ​ជាងគេ​នៅ​ប្រទេស​អង់គ្លេស នា​ស​.​វ​.​ទី​១៧​។ ច​ន ឡក បាន​អះអាងថា ឥន្ទ្រី​យារ​ម្មណ៍​គឺជា​ប្រភព​ដ៏​ធំ​ដើម្បី​ពង្រីក​គំនិត​ទាំងឡាយ​។



​មនុស្ស​ម្នាក់ៗ ពុំមែន​កើតមក​មានគំនិត​ពី​កំណើត​ទេ​។ ពួកគេ​កើតមក​ប្រៀបបាន​ទៅនឹង​ក្រដាស ស​ស្អាត ប៉ុន្តែ​ប្រសិនបើ​គេ​យក​អ្វីមួយ​មក​ធ្វើ​អន្តរ​កម្ម​ជាមួយ​ឥន្ទ្រិយ​ទាំងឡាយ នោះ​ហើយ​ជា​ប្រភព​សម្រាប់​ផ្តល់​គំនិត និង ពុទ្ធិ​។ យើង​អាច​ទទួលបាន​គំនិត ឬ​ពុទ្ធិ​ផ្សេង ចំពោះ​វត្ថុ​គឺ​ពឹង​ផ្អែកលើ​ឥ​ន្ទ្រិ​យារ​ម្មណ៍​។​

​ឧ​ទា​ហរ​ណ៏ យើង​អាច​ដឹង​ពណ៌ ទំហំ រូបរាង គុណភាព​បាន តែ​ក្នុង​ក្របខ័ណ្ឌ​ឥ​ន្ទ្រិ​យារ​ម្ម​ណ៌​។ ដំណើរ​បាត់បង់ ឬ​អសកម្ម​នៃ​អង្គ​ឥន្ទ្រិយ​ណាមួយ​នោះ គំនិត​ក៏​មិនអាច​ធ្វើ​វាចារ​ទៅលើ​វត្ថុ​ណាមួយ​តាមរយះ​ឥន្ទ្រិយ​នោះបាន​ត្រឹមត្រូវ​ពិតប្រាកដ​នោះទេ​។ ចំណែក​មនុស្ស​ខ្វាក់​ក៏​មិន​អាចធ្វើ​វិចារ​ត្រឹមត្រូវ​ទៅលើ​ទម្រង់ ពណ៌ ភិនភាគ នៃ​វត្ថុ​ណាមួយ​បាន​ត្រឹមត្រូវ​ឡើយ​។

​លើសពីនេះ ច​ន ឡក បានធ្វើ​ការបែងចែក​ការពិសោធន៍​ជា​ពីរ ដើម្បី​ទទួលបាន​ពុទ្ធិ​៖ ទី​១. ពិសោធន៍​ខាងក្នុង ជា​សេចក្ដីត្រូវការ​នៃ​ពុទ្ធិ​ដែល​បាន​ឆ្លងកាត់​ប្រ​ត្យ​ក្សា​រ​ម្មណ៍ ដូចជា​រសជាតិ ក្លិន រូបរាង តាមរយៈ​ការប៉ះពាល់ ហើយ​វា​បានផ្ដល់​ពត៌មាន​មក​ឲ្យ​គំនិត​។ ទី​២. ពិសោធ​ន៌​ខាងក្រៅ គឺជា​អ្វីដែល​គិតពី​ទម្រង់​ដោយ​ប្រើប្រាស់​ខួរក្បាល​ដែល​ទាក់ទង សំខាន់​ទៅ​និង​គំនិត​។ ដែល​គំនិត​នេះ​ទទួលបាន​តាមរយៈ​ឥន្ទ្រិយ ហើយ​ធ្វើការ​បែងចែក​លទ្ធផល​ទាំងនោះ​ឲ្យ​ក្លាយជា​រូបរាង​ពិតប្រាកដ​មួយ​។​

​សរុបមក ដើម្បី​ធ្វើការ​ស្វែងរក​ពុទ្ធិ ច​ន ឡក បានបញ្ជាក់​យ៉ាងច្បាស់​ថា បទពិសោធន៍​នៃ​ឥន្ទ្រិយ របស់​មនុស្ស​គឺជា​មធ្យោបាយ​សំខាន់ ដែល​ធ្វើ​ឲ្យ​មនុ​ស្សមាន​ពុទ្ធិ​។ មនុស្ស​ម្នាក់ៗ​មិន​អាចមាន​ពុទ្ធិ​បានទេ នៅពេល​បុគ្គល​ទាំងនោះ​មិនបាន​ប្រើប្រាស់​អង្គ​ឥន្ទ្រិយ​ទាំង​ប្រាំ របស់ខ្លួន​ដើម្បី​អនុវត្តន៍​ជាក់ស្ដែង​ក្នុងការ​សិក្សា ស្វែងយល់ និង​ពិសោធន៍​ផ្ទាល់​។ ទោះបីជា​ជនពិការ ប្រភេទ​ណាក៏ដោយ ក៏​ទាមទា​ប្រើប្រាស់​អង្គ​ឥន្ទ្រិយ ដើម្បី​ទៅ​ទទួលបាន​ចំណេះដឹង​អ្វីមួយ​។ បច្ចុប្បន្ន​មាន​សិក្សា​នុ​សិស្ស​ជាច្រើន​តែងតែ​ចង់​ក្លាយជា​អ្នកចេះដឹង តែ​មិន​ព្រម​ប្រើប្រាស់​ឥន្ទ្រិយ​របស់ខ្លួន​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ទទួលបាន​ចំណេះដឹង​។


© រក្សាសិទ្ធិដោយ thmeythmey.com