ជាតិ
ចរាចរណ៍​៖ សម្តេច ហ៊ុន សែន ប្រាប់​ប្អូនស្រី​ឲ្យ​ស្គាល់​បញ្ហា​សិន មុននឹង​ទិតៀន​
05, Jan 2016 , 1:44 pm        
រូបភាព
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​តប​នឹង​ការរិះគន់​របស់​ប្អូនស្រី​ខ្លួន អ្នកស្រី ហ៊ុន ស៊ី​ណាត ថា ជាការ​រិះគន់​មកលើ​រដ្ឋសភា និង​រដ្ឋាភិបាល​គ្មាន​ដឹង​ខ្យល់​អ្វី ដែល​មិនអាច​ទទួលយកបាន​។ ប្រមុខ​រដ្ឋាភិបាល បាន​ផ្ដាំ​ទៅ​ប្អូនស្រី​លោក​វិញ​ថា ឲ្យ​ស្គាល់​រាល់​បញ្ហា​សិន​មុននឹង​ទិតៀន ព្រោះ​រដ្ឋាភិបាល​គ្មាន​ហេតុផល​ណា​ធ្វើបាប​ប្រជាពលរដ្ឋ​នោះទេ​។ សម្ដេច ហ៊ុន សែន សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទុកពេល​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ចរាចរ​នេះ ដើម្បី​ដក​ពិសោធន៍​មួយរយៈ​ពេល​សិន​។ ហើយ​រដ្ឋាភិបាល​នឹង​ទទួលយក​ចំណុច​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ យកទៅ​ពិចារណា ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​បន្ថែមទៀត​។



​សូម​ស្ដាប់​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រតិកម្ម​តប​នឹង​លោកស្រី ហ៊ុន ស៊ី​ណាត នា​ពិធី​សម្ពោធ​ស្ពាន​អាកាស​៥​មករា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា នេះ ដូចតទៅ​៖



​លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​របស់​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានស្នើ​ទៅ​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី​ពិនិត្យ​លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឡើងវិញ​។ លោកស្រី បន្ថែមថា ប្រជាជន​កម្ពុជា​នៅមាន​កង្វះខាត​ផ្នែក​ចំណេះដឹង ហេតុដូច្នេះ​រដ្ឋាភិបាល​គួរ​ផ្សព្វផ្សាយ​ចំណេះដឹង​អោយបាន​ទូលំទូលាយ​ជាមុនសិន មុន​និង​អនុវត្តន៍​ច្បាប់​តាមបែប​ប្រទេស​ជឿនលឿន​នេះ​។

​លោកស្រី ហ៊ុន ស៊ី​ណាត បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ៖«​ដោយ​មើលឃើញ​ពី​ភាព​រំជើបរំជួល​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​បាននិងកំពុង​អនុវត្តន៍ នាង​ខ្ញុំ​សូម​បញ្ចេញមតិ​ក្នុងនាម​ពលរដ្ឋ​មួយរូប​នៅ​កម្ពុជា​។​តើ​ច្បាប់​បង្កើតឡើង​ដើម្បី​ជួយ​ការពារ​រាស្ត្រ​ឬ​ធ្វើបាប​រាស្ត្រ​?​ប្រសិនបើ​ចង់រិត​បណ្តឹង​ច្បាប់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​គួរតែ​ចាប់ផ្តើម​ចេញពី​សណ្តាប់ធ្នាប់​នៃ​ការបើកបរ​និង​ការចត​យានជំនិះ​គ្មាន​សណ្តាប់ធ្នាប់​នៅលើ​តាម​ដង​វិថី​នានា មិនមែន​ចែងច្បាប់​ចេញមក​យក​ការផាកពិន័យ​ជា​ប្រាក់​ច្រើនបែប​នេះឡើយ​»​។​



Tag:
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com