ជាតិ
ម្ចាស់​ម៉ូតូ​អាច​ទៅយក​ម៉ូតូ​ដែល​នគរបាល​ឃាត់ទុក​វិញ​បាន​
08, Jan 2016 , 12:11 pm        
រូបភាព
លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គ​ស្នងការរង​នគរបាលជាតិ
លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គ​ស្នងការរង​នគរបាលជាតិ
ដោយ:
អ្នកនាំពាក្យ​អគ្គ​ស្នងការរង​នគរបាលជាតិ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​មន្ត្រីនគរបាល​ចរាចរ ឃាត់​ម៉ូតូ​ទុក​ក្នុងពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​រយៈពេល ​៧​ថ្ងៃ​មកនេះ ពួកគេ​អាចមក​ទទួលយក​ម៉ូតូ​របស់ខ្លួន​វិញ​បាន នៅតាម​ការិយាល័យ​ចរាចរណ៍​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​។​



សំឡេងលោក គៀត ច័ន្ទថារិទ្ធ៖



លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ​ថ្លែង​បញ្ជាក់នៅក្នុង​សន្និសីទកាសែត​ស្ដីពី​លទ្ធផល​ប្រតិបត្តិការអនុវត្ត​ច្បាប់​ចរាចរណ៍ ថា ក្រោយពី​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រជុំពិភាក្សា​លើ​បញ្ហា​ច្បាប់​ចរាចរណ៍ នៅ​ថ្ងៃទី​៧ មករា​រួចមក ក្រសួងមហាផ្ទៃ​បានសម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មក​យក​ម៉ូតូ​ដែល​ត្រូវបាន​ឃាត់ទុក​នោះ​វិញ ដោយ​មិនមាន​បង់ប្រាក់​ផាកពិន័យ​នោះទេ ទាំង​អ្នក​មិនមែន​ឯកសារ​គ្រប់គ្រាន់ និង​ម៉ូតូ​គ្មាន​ស្លាក​លេខ​។ ប៉ុន្ដែ​អ្នកបើកបរ​ទាំងនោះ ត្រូវ​រៀនសូត្រ​ពី​ច្បាប់​ចរាច​ណ៍​ពី​មន្ត្រី​ជំនាញ​ច្បាប់​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​ពួកគេ ប្រព្រឹត្តិ​ខុស​ទៀត​។ បើតាម​អ្នកនាំពាក្យ​រូបនេះ មក​ពេលនេះ​មន្ត្រីនគរបាល បាន​ឃាត់​ម៉ូតូ​ដែល មិនមាន​ឯកសារ​ត្រឹមត្រូវ និង​ស្លាក​លេខ​ស្របច្បាប់​ចំនួន​ជាង ៨០០​គ្រឿង​៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com