ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
តើឈ្មោះខេត្តកំពង់ចាម មានកំណើតមកពីណា?
12, Jan 2016 ,
12:16 pm
រូបភាព
×
ដោយ:
ថ្មីៗ
ឈ្មោះខេត្តកំពង់ចាម មិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមឡើយ។ ប៉ុន្តែវាបានកើតចេញពីការវិវត្តន៍នៃពាក្យក្លាយ កំពង់រង់ចាំ។ ក្នុងគោលដៅរម្លឹកប្រវត្តិនៃឈ្មោះខេត្ត ដែលញែកដាច់គ្នាពីខេត្តត្បូងឃ្មុំ ដោយទន្លេមេគង្គនោះ អាជ្ញាធរខេត្តកំពង់ចាមបានសាងសង់រូបសំណាកមួយចំនួនដើម្បីពន្យល់ប្រវត្តិនៃខេត្តមួយនេះ។
ជារូបសំណាកដែលតំណាងអ្នកជំនួញផង ប្រជាជនសាមញ្ញផង ដែលនៅជុំគ្នានៅកំពង់មាត់ទឹក មុននឹងចេញដំណើរទៅកន្លែងនានា។ ពីព្រោះថាបើយោងតាមឯកសារ ក្រុងកំពង់ចាម ដើមឡើយគឺជាដីកោះ ដែលជាកន្លែងសំចតនៃសំពៅ និងទូកក្តោង។
នៅក្រោមរូបសំណាកចំនួន សុទ្ធតែមានឆ្លាក់ប្រវត្តិនៃឈ្មោះខេត្តកំពង់ចាម ដែលសារព័ត៌មានថ្មីៗ សូមដកស្រង់ទាំងស្រុង៖
កំពង់ចាម ក្លាយពីពាក្យកំពង់រង់ចាំ។ ដោយសារភាសានិយាយពាក្យថា រង់ចាំ អាចជំនួសពាក្យថា ចាំ ទើបប្រជាជនរស់នៅទីនេះ ទម្លាប់ហៅតៗគ្នាថា កំពង់ចាំ។
កំពង់ចាំ គឺជាកន្លែងមួយនៅក្បែរមាត់ទឹក ដែលគេចាំគ្នា ដើម្បីធ្វើដំណើរបន្តឆ្ពោះទៅកាន់ទីណាមួយ ឬតំពន់ណាមួយទៀត។ ដូចនេះគេបានប្រើពាក្យនិយាយថា កំពង់ចាំ។ ក្រោយមក ច្រើនតំណទៀត ពាក្យក្លាយទៅជាពាក្យកំពង់ចាម ដោយហេតុថា ជនជាតិមួយចំនួន មកប្រាស្រ័យទាក់ទងគ្នា នៅទីនេះ អាន ឬនិយាយមិនច្បាស់ពាក្យនេះ ក៏ក្លាយទៅជាពាក្យ កំពង់ចាម។
ក្រោយមកប្រជាជនចេះតែប្រមូលផ្តុំគ្នាច្រើន មករស់នៅទីនេះ នាំគ្នាបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យកំពង់រង់ចាំ ក៏ក្លាយជាកំពង់ចាំ និងបន្ទាប់មកគឺជា កំពង់ចាមរហូតដល់សព្វថ្ងៃ។
បញ្ជាក់៖
នៅសម័យនោះ កំពង់ចាម ជាដីកោះ ឬជាទួលដែលជាកន្លែងសំចត មានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះ យូរៗទៅគេនាំគ្នានិយាយតៗគ្នា។ឈ្មោះកំពង់ចាម មិនមានពាក់ព័ន្ធនឹងជនជាតិភាគតិច រស់នៅតាមដងទន្លេទេ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម