កីឡាជាតិ
ជាតិ
ទីលាន​វាយ​សី​ខេត្ត​ព្រះសីហនុ កំពុង​រង់ចាំ​អត្ត​ព​លិ​ក​ប្រកួត​ពានរង្វាន់ ៧ មករា​
12, Jan 2016 , 3:38 pm        
រូបភាព
ដោយ:
 
​ទីលាន​ខេត្ត​ព្រះសីហនុ កំពុង​រង់ចាំ​អត្ត​ព​លិ​ក​វាយ​សី ដើម្បី​ប្រកួត​វាយ​សី​ដណ្តើម​ពានរង្វាន់ ៧ មករា រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៧ ខែមករា ខាងមុខនេះ​។ អត្ត​ព​លិ​ក​ទាំងនោះ​ប្រកួត​តំណាង ក្លិប សមាគម​ចំនួន ១៤ មកពី​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។

 
​ទីលាន​វាយ​សី​ខេត្ត​ព្រះសីហនុ​កំពុង​រង់ចាំ​ការប្រកួត​វាយ​សី​ដណ្តើម​ពានរង្វាន់ ៧ មករា ដែល​រៀបចំ​ដោយ​សហព័ន្ធ​កិ​ឡា​វាយ​សី​កម្ពុជា សហការ​ជាមួយ​សហគម​វាយ​សី​ខេត្ត​ព្រះសីហនុ ដែល​ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៧ ខែមករា​។ នៅក្នុង​ការប្រកួត​នោះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ចំនួន ១៦៤ នាក់​តំណាង​ក្លិប សមាគម ១៤ ដែល​មកពី​តាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស កម្ពុជា ក្នុងនោះ​រួមមាន សមាគម​វាយ​សី​ខេត្តកោះកុង ស្វា​រៀង កំពង់ចាម ក្លិប​ត្រពាំង​ស្រែ កំពង់ឆ្នាំង កំពង់ស្ពឺ មុន្នី​ស្ថាបនា​-SC សៀមរាប រតនគីរី ព្រះសីហនុ មណ្ឌល​គី​រី កំពត ក្លិប​បឹងកេត និង​ក្លិប​ព្រះខ័ន​រាជ​។ 
 
​អត្ត​ព​លិ​ក​ទាំងនោះ​នឹង​ប្រកួត​លើ​វិញ្ញាសា​វាយ​គូ​បុរស​អាយុ​លើ​១៩​ឆ្នាំ វិញ្ញាសា​វាយ​គូ​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ វិញ្ញាសា​វាយ​គូ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ វិញ្ញាសា​វាយ​គូ​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ វិញ្ញាសា​បុរស​វ័យ​កណ្ដាល​អាយុ​ចាប់ពី​៤០​ទៅ​៥០​ឆ្នាំ វិញ្ញាសា​វាយ​គូ​បុរស​វ័យ​ចំណាស់​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង វិញ្ញាសា​វាយ​គូ​សម្រាប់​នារី​ដោយ​មិន​គិត​អាយុ វិញ្ញាសា​វាយ​ទោល​សម្រាប់​កុមារា​អាយុ​ក្រោម​១១​ឆ្នាំ និង​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស និង​នារី​អាយុ​ក្រោម​១៧​ឆ្នាំ​។​

Tag:
 កីឡា​វាយ​សី​
© រក្សាសិទ្ធិដោយ thmeythmey.com