អត្ថបទពាណិជ្ជកម្ម
អ្វីដែល​អ្នក​រង់ចាំ​ជាមួយ Camhomes បានមក​ដល់​ហើយ​
13, Jan 2016 , 2:09 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អ្វីដែល​លោកអ្នក​កំពុង​រង់ចាំ​គឺ​បានមក​ដល់​ហើយ​។ Camhomes នឹង​ចាប់ផ្តើម​សាងសង់​អគារ​ខុន​ដូរ D’Seaview  ដ៏​ប្រណីត​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ចុង​សប្តាហ៍​នេះហើយ​។​
​លោក គួច លេង​ឃាង អ្នកទំនាក់ទំនង​សាធារណៈ​និង​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ក្រុមហ៊ុន Public Housing Development (Cambodia) Ltd បាន​ជម្រាប​អោយដឹងថា​៖ «​ពិធី​បញ្ចុះបឋមសិលា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ​២០១៦​ខាងមុខនេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​»។  ហើយ​លោក ក៏​សូម​គោរព​អញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា  ​លោក លោកស្រី ភ្ញៀវ​កិ​តិ្ត​យស​ជាតិ អន្តរជាតិ និង អតិថិជន​ទាំងអស់​ដើម្បី​ចូលរួម ក្នុង​កម្មវិធី​នេះ​អោយបាន​ច្រើន​កុះករ​ផងដែរ​។ 
 
​អគារ​ខុន​ដូ D’Seaview ដ៏​ប្រណីត​មួយ​នឹង​ផ្តល់អោយ​ឲ្យ​លោកអ្នក​នូវ​ជម្រើស​ថ្មី​ទាំង​លំនៅដ្ឋាន​និង​អគារ​ពាណិជ្ជកម្ម ដែលមាន​សេវា​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ សួនច្បារ​ដ៏​ធម្មជាតិ កន្លែង​លេង​កីឡា កន្លែង​ញាំ​អាហារ ភោជនីយដ្ឋាន និង ចំណតរថយន្ត​យ៉ាង​ធំ​ទូលាយ​។​
 
​លោកស្រី វ៉ា រ៉ូ​នី ទើបបាន​កក់​ខុន​ដូ D’Seaview កាលពី​ខែ​មុន បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​អ្នកជំនាញ អចលនទ្រព្យ​នៅ Camhomes ។ លោកស្រី​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចង់បាន​ខុន​ដូ​មួយ​នៅ​ទីនោះ​ព្រោះ ខ្ញុំ​អាច​ទៅលេង​ខេត្ត​ព្រះសីហនុ ជា​ញឹកញាប់​ជាមួយ​គ្រួសារ និង​មិត្ត​ភ័​ក្ត​របស់ខ្ញុំ​។ ខ្ញុំ​កំពុងតែ​ប្រាប់​អោយ មិត្ត​ភ័​ក្ត​របស់ខ្ញុំ​អោយ​ទិញ​បន្ទប់​ខុន​ដូរ​នៅ​ទី​នោះដែរ ព្រោះ​វា​មាន​ទីតាំង​នៅក្បែរ ឆ្នេរ​សុខា​ហើយ​ពួកយើង​អាច​ទៅលេង​សមុទ្រ​មួយខែ​ម្តង​ឬ​អាចធ្វើ​អ្វី​ផ្សេងៗ​ទៀត​»។ លោកស្រី​នឹង​ទៅ​មើល​ទីតាំង​ខុន​ដូរ​ក្នុង ពេល​ឆាប់​ដើម្បី​ដឹង​ពី​តំណើរការ​នៃ​ការសាងសង់​ផងដែរ​។​
 
D’Seaview ត្រូវបាន​រចនា​ឡើង​ឲ្យ​មាន​ពន្លឺ និង​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ព្រមទាំង​អាច​គយគន់​ទេសភាព​ជុំវិញ​ក៏ដូចជា​ផ្ទៃសមុទ្រ​យ៉ាង​ធំ​ល្វឹងល្វើយ​។ គ្រប់​បន្ទប់​ទាំងអស់​សុទ្ធ​បែរមុខ​ទៅ​ទិស​ខាងត្បូង ឬ ទិសនិរតី​។ ការសាងសង់​ខុន​ដូ​នេះ​នឹង​រួចរាល់​អស់​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត​។​
 
D’Seaview មាន​ទីតាំងនៅ ភូមិ ១ សង្កាត់​លេខ​៣ ខ័​ណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​
 
​នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ ក្រុមហ៊ុន Camhomes នឹង​រៀបចំ​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ អ្នកចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​នៅក្នុង​សណ្ឋាគារ​សុខា ព្រមទាំង​មាន​ចាប់​រង្វាន់​ភ្លាមៗ សម្រាប់ អតិថិជន​កក់​ខុន​ដូ​នៅ​ថ្ងៃ​នេ​ាះ​តែម្តង​។ រង្វាន់​រួមមាន​៖ កង្វារ ម៉ៃ​ក្រូ​វេ​វ​អូ​វិ​ន ទូរ​ទឹកកក ទូរទស្សន៍​ទំហំ 32​អ៊ីញ អា​ផេ​ត ម៉ូតូ ព្រមទាំង​រង្វាន់​ធំ​គឺ​ការ​បញ្ចុះតម្លៃ​៣% លើក​ប្រូ​ម៉ូ​សិន បច្ចុប្បន្ន​ចំ​ពោះការ​កក់​ខុន​ដូរ​នៅ​ថ្ងៃ​នោះ។ 
 
​ប្រសិនបើ​លោកអ្នក​មាន​ចំណាប់អារម្មណ៍​ចំពោះ  D’Seaview លោកអ្នក​អាចមក​ទស្សនា​ដោយផ្ទាល់​នៅ​Showroom​អគារ​កាណាឌីយ៉ា ហើយ​អាច​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ដើម្បី​ទទួលបាន​នូវ អត្ថប្រយោជន៍​ដ៏​ច្រើន លោកអ្នក​ក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 023 985828 / 097 7689090 ឬ​ចូល​ទស្សនា​តាមរយៈ​គេហទំព័រ​www.mycamhomes.com

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com