បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
កម្ពុជា​នៅ​បន្ត​ពឹង​អគ្គិសនី​ពី​បរទេស តែ​ប្រឹង​បង្កើន​ថាមពល​ខ្លួនឯង​
15, Jan 2016 , 1:46 pm        
រូបភាព
​ពោធិ៍សាត់​៖ ក្រោយពី​មាន​ករណី​ដាច់​ភ្លើង​ស្ទើរ​ទូទាំងប្រទេស​កាលពី​ពេលកន្លងមក កម្ពុជា​អាច​ប្រឈម​នឹង​ការ​ដាច់​ភ្លើង​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​ជាថ្មីទៀត​។ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក​នៃ​អគ្គិសនី​កម្ពុជា បាន​ពន្យល់ថា ការ​ដាច់​ភ្លើង​នេះ ដោយសារ​កម្ពុជា​ទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង ដោយមាន​ប្រភព​ខ្សែ​បញ្ជូន​តង់ស្យុង​កម្រិត​ខ្ពស់​នៅលើ​ខ្សែបណ្តាញ​តែមួយ​។



​នៅក្នុង​បទ​សម្ភាស​ជាមួយ កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មាន​ថ្មីៗ  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក​អគ្គិសនី​កម្ពុជា ក៏​ទទួលស្គាល់​ដែរ​ថា ការ​ដាច់​ភ្លើង​ស្ទើរ​ទូទាំងប្រទេស​កាលពី​ខែវិច្ឆិកា​កន្លងទៅ គឺ​បង្ហាញ​ពី​ភាព​ក្មេងខ្ចី នៃ​ប្រព័ន្ធ​បញ្ជូន​ថាមពល​របស់​កម្ពុជា​។ តែ​យ៉ាងណាក៏ដោយ  អគ្គិសនី​កម្ពុជា​បាន​ប្តេជ្ញា​បង្កើន​ការប្រុងប្រយ័ត្ន កាត់បន្ថយ​ការពឹងផ្អែក​ប្រភព​អគ្គិសនី​ពី​ប្រទេសជិតខាង តាមរយៈ​ការពង្រឹង​ការផលិត​ថាមពល​ក្នុងស្រុក និង​ពង្រីក​ខ្សែបណ្តាញ​ជាតិ ដើម្បី​ចៀសវាង​ហានិភ័យ​នេះ​ទៅ​ថ្ងៃក្រោយ​។​

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស រវាង កញ្ញា ខន ចំប៉ា និង​លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក​នៃ​អគ្គិសនី​កម្ពុជា​៖





Tag:
 កែវ រតនៈ​
  ​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com