កីឡាជាតិ
ជាតិ
ការដាក់បញ្ចូល​ល្បុក្កតោ​ទៅដល់​សាលារៀន កាន់តែច្បាស់​
12, Apr 2016 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
មិនយូរប៉ុន្មាន​ឡើយ សិស្សានុសិស្ស​ខ្មែរ​អាច​បាន​ហាត់រៀន​ក្បាច់គុន​បុរាណ​ខ្មែរ​ល្បុក្កតោ ដែលមាន​លក្ខណៈ​ជា​សិល្បៈ​ផង​នោះ នៅតាម​សាលារៀន​របស់​ពួកគេ​។ នេះ​បើ​គេ​យល់​ពី​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ដែល​បាន​មានប្រសាសន៍​នៅក្នុង​បទសម្ភាសន៍​មួយ​។​


 
បើតាម​ការពន្យល់​រប​ស់លោក​រដ្ឋមន្ត្រី​អប់រំ​ដដែល ភាគី​ពាក់ព័ន្ធ​ទាំងអស់​កំពុង​រៀបចំ​ក្បួនខ្នាត និង​ផែនការ​បណ្តុះបណ្តាល​គ្រូបង្វឹក ដែល​ការងារ​នេះ​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា គេ​ត្រូវការ​រយៈពេល​ជាង​មួយឆ្នាំ មុននឹង​ដាក់បញ្ចូល​ការហ្វឹកហាត់​ល្បុក្កតោ​ទៅដល់​ក្នុង​សាលារៀន​។​
 
​នៅក្នុង​បទសម្ភាសន៍​ដដែល​នេះ លោក ហង់ ជួន ណា​រ៉ុ​ន ក៏បាន​មានប្រសាសន៍​អំពី​ការរៀបចំ​ស្នើ​ដាក់បញ្ចូល​ក្បាច់គុន​បុរាណ​ខ្មែរ ដែលមាន​ចរិត​ជា​សិល្បៈ​ផង​នោះ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សហព័ន្ធ​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា​កំពុង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​រយៈពេល​២​ថ្ងៃ (១៨-១៩ មករា​) ស្តីពី​គុណ​តម្លៃ​នៃ​ល្បុក្កតោ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ សិក្ខាសាលា​នេះ គឺជា​វេទិកា​នៃ​ការជួបជុំ​គ្រូ​តា​នៃ​គុន​ល្បុក្កតោ អ្នក​ប្រវត្តិវិទ្យា អ្នកពាក់ព័ន្ធ​នានា​មកពី​វិស័យ​ឯកជន និង​រដ្ឋ ដើម្បី​ពិភាក្សា និង​អភិវឌ្ឍ​ល្បុក្កតោ​ខ្មែរ​។​
 
​សូម​លោកអ្នក​ទស្សនា​បទសម្ភាសន៍​លោក ហង់ ជួន ណា​រ៉ុ​ន ខាងក្រោម​នេះ​៖
 




 

Tag:
 ល្បុក្កតោ ហង់ ជួន ណា​រ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com