ពីនេះ ពីនោះ
តើ​ពាក្យ​«​ចោរ​ម្សៀត និង ចោលម្សៀត »​មួយណា​ទើប​ត្រឹមត្រូវ​?
27, Jan 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា​«​ចោរ​ម្សៀត​» មិនមែនជា​ពាក្យ​ត្រឹមត្រូវ​នោះទេ​។ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​«​ចោលម្សៀត​» ពាក្យ​នេះ​មានន័យថា​៖



ពាក្យ​«​ចោលម្សៀត​» គឺ​មកពី​ពាក្យ​ថា «​ម្សៀត​»  ដែល​មានន័យថា ប្រយោជន៍​, សេចក្ដី​កើតការ​៖ មាន​ម្សៀត​។ ចំណែក​ពាក្យ​ថា «​ចោលម្សៀត​»​មានន័យថា មិនកើត​ការ​, មិនបានការ​, ប្រើការ​មិនកើត​៖ មនុស្ស​ចោលម្សៀត​, របស់​ចោលម្សៀត​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com