អន្តរជាតិ
អេ​រី​ត្រេ ចេញ​ច្បាប់​ឲ្យ​បុរស​ត្រូវ​រៀបការ​ភរិយា​យ៉ាងតិច​ពីរ​នាក់ បើ​មិន​ចង់​ជាប់គុក​មួយជីវិត​
27, Jan 2016 , 5:24 pm        
រូបភាព
ដោយ:
 
​អេ​រី​ត្រេ (ERITREA) ដែលជា​ប្រទេសមួយ​ក្នុង​តំបន់​អាហ្វ្រិក បានអនុម័ត​ច្បាប់​ថ្មី​មួយ​ដែល​តម្រូវ​ឲ្យ​បុរស​ម្នាក់​ត្រូវតែ​រៀបការ​ជាមួយនឹង​ស្ត្រី​យ៉ាងហោចណាស់​ពីរ​នាក់​ឡើងទៅ​។ នេះ គឺជា​គោលនយោបាយ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ផ្តាច់ការ​អេ​រី​ត្រេ​ដើម្បី​លើកកម្ពស់​ចំនួន​នៃ​អ្នកមាន​គ្រួសារ​រវាង​បុរស និង​ស្ត្រី​។​


សូមស្តាប់សំឡេង


​យោងតាម​ក្រឹត្យ​ថ្មី​នៃ​រដ្ឋាភិបាល​អេ​រី​ត្រេ​ដែល​ទើបតែ​ចុះផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​២៦ ខែមករា ម្សិលមិញ បុរស​អេ​រី​ត្រេ កំពុងតែ​រង​នូវ​គំរាមកំហែង​តាមរយៈ​គោលនយោបាយ​ថ្មី ដោយ​ត្រូវតម្រូវ​ឲ្យ​រៀបការ​ជាមួយនឹង​ស្ត្រី​យ៉ាងហោចណាស់​ពីរ​នាក់​។ បើ​បុរស​ណាមួយ មិន​អនុវត្ត​ដូច​ទៅនឹង​បទបញ្ញត្តិ​នៃ​ច្បាប់​នោះ នឹងត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​រយៈ​មួយជីវិត​។​
 
​បើតាម​ក្រឹត្យ​ដដែល​របស់​រដ្ឋាភិបាល​អេ​រី​ត្រេ ការចេញ​គោលនយោបាយ​ថ្មី​នោះ ក៏​ព្រោះតែ​អេ​រី​ត្រេ កំពុង​ប្រឈម​នឹង​ការខ្វះ​បុរស​នៅក្នុង​សង្គម​ដ្បិត​បុរស​ជាច្រើន​នាក់​បាន​បាត់​បង់ជីវិត​ក្នុងអំឡុង​សង្គ្រាម  ហើយ​អាត្រា​នៃ​ស្ត្រី​ដែល​មិនបាន​រៀបការ​ក៏មាន​ច្រើន​ផងដែរ​។ ដូច្នេះ​រដ្ឋាភិបាល ត្រូវតែ​ចេញ​ច្បាប់​ដើម្បី​ដាក់​កំហិត​ទៅលើ​បុរស​ឲ្យ​យកប្រពន្ធ​យ៉ាងតិច​ក៏​ពីរ​នាក់​ដែរ​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ ចំពោះ​ស្ត្រី​ណាមួយ​ដែល​ការពារ ឬ​ហាម​ប្តី​របស់ខ្លួន​មិន​ឲ្យ​រៀបការ​ជាមួយនឹង​ស្ត្រី​ផ្សេងទៀត​នោះ ក៏ត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​មួយជីវិត​ផងដែរ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា​អេ​រី​ត្រេ បាន​ឆ្លងកាត់​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៩៨-២០០០ ដោយ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​អេ​ត្យូ​ពី​។ យ៉ាងហោចណាស់​មាន​ទាហាន​ទាំងសងខាង​ប្រមាណ​ជាង​ដប់​ប្រាំ​ម៉ឺន​នាក់ បាន​ស្លាប់​។ ការបាត់បង់​នេះ ពិត​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ចំនួន​ប្រជាជន​របស់​អេ​រី​ត្រេ ដែលមាន​ប្រជាជន​សរុប​ត្រឹម​៤​លាន​នាក់​តែប៉ុណ្ណោះ​៕
 

Tag:
 ប្លែក​
  អេ​រី​ត្រេ
© រក្សាសិទ្ធិដោយ thmeythmey.com