ជាតិ
រដ្ឋមន្ត្រី​អប់រំ ប្រាប់​សិស្ស​ឲ្យ​ទៅ​រៀន​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​
30, Jan 2016 , 12:08 pm        
រូបភាព
ដោយ:
​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស និង​អាណាព្យាបាល ឲ្យ​ជំរុញ​កូន​របស់​ពួកគេ​ទៅ​សាលារៀន​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ដែល​នឹង​មកដល់​នៅ​សប្តាហ៍​ក្រោយនេះ​។



​ការអំពាវនាវ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ ត្រូវធ្វើឡើង​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​លោក​បានផ្តល់​ឲ្យ​ក្រុមអ្នកកាសែត ពី​ក្នុង​ពិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក​នៅ​ព្រឹក​ថ្ងៃទី​៣០​មករា​នេះ​។​

​កត្តា​សិ​ស្សា​នុ​សិ​ស្ស គឺជា​បញ្ហា​មួយ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី ប៉ុន្តែ​កត្តា​មាតាបិតា ឬ​អាណាព្យាបាល ក៏​ជាបញ្ហាចម្បង​មួយ​ដែរ​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​មាតាបិតា ដើម្បី​ពួកគេ​ជំរុញ​កូន​របស់​ពួកគេ​ឲ្យ​សាលារៀន​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​។​

​ជា​យូរ​មកហើយ ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្សានុសិស្ស និង​មន្ត្រីរាជការ បាន​ប្រកាន់​ទំនោរ ឈប់សម្រាក​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន និង​រៀ​ត​ណា​ម​។ និ​ន្ន​ការ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ឯកឯង បើ​ទោះ​វា​មិនមែនជា​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​របស់​រដ្ឋ​ក៏ដោយ រហូតដល់​មាន​ឃ្លា​និយាយ​ជាទូទៅ​ថា «​សែន​ចិន​ស្រវឹង​ខ្មែរ​»៕


Tag:
 ចូលឆ្នាំ​ចិន
  ហង់ ជួនណា​រ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com