ជាតិ
លោក កែ គឹមយ៉ាន ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់ការ​បញ្ហា​ជួញដូរ​គ្រឿងញៀន​ក្នុង​តំបន់​បឹង​ឈូក​
01, Feb 2016 , 11:39 am        
រូបភាព
លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន
លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន
ដោយ:
​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ លុបបំបាត់​ទាំងស្រុង​នូវ​ការ​ចែកចាយ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ ក្នុង​តំបន់​បឹង​ឈូក ដែល​ស្ថិតនៅសង្កាត់​គីឡូម៉ែត្រ លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។



​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន បានស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រយ៉ា​តឹងរឹង ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ក្តៅគគុក ជុំវិញ​ការចែក​ចាយ​គ្រឿង​ញៀន ក្នុង​តំបន់​បឹង​ឈូក​។ លោក​បានចាត់ទុក​តំបន់​នេះ​ថា​ជា «​តំបន់​ខ្មៅ​» ដែល​ពោរពេញ​ទៅដោយ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀ​ ពី​សំណាក់​ជន​មិន​ក្រែង​ច្បាប់​។ ការ​លើក​ឡើង​របស់លោក កែ គឹមយ៉ាន ធ្វើឡើង​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ដែល​ប្រព្រឹត្តិទៅ​នៅ​ក្រសួងមហាផ្ទៃ​ចាប់ពី​ថ្ងៃទី​១ ដល់ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦។

​យ៉ាងណាក៏ដោយប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​រូបនេះ បាន​ទទួលស្គាល់ថាកន្លងមក អាជ្ញាធរ​ពិតជា​បាន​ចាត់វិធានការ​ ក្នុងការ​បង្ក្រាប​ការ​ចែកចាយ​គ្រឿងញៀន​នេះដែរ តែ​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។ «​នៅ​បឹង​ឈូក​នេះ ​ម្ចាស់ផ្ទះ​ខ្លះ ហ៊ាន​ជួល​ផ្ទះ​របស់ខ្លួន​ឲ្យ​អ្នកលក់​គ្រឿងញៀន​ទៀតផង​»​។​ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ គឹមយ៉ាន​៕


Tag:
 ​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com