អន្តរជាតិ
​នារី​ន័​រវេ​សម្នាក់​គិតថា​ខ្លួនឯង​ជាស​ត្វ​ឆ្មា ដែល​ស្ថិតក្នុង​រាងកាយ​មនុស្ស​
01, Feb 2016 , 8:39 pm        
រូបភាព
ដោយ: ធីតា
Nano អាយុ​២០​ឆ្នាំ កើត​នៅក្នុង​ប្រទេស​ន័​រវេ​ស​។  នា​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ នាង​មាន​អារម្មណ៍​ខ្លួនឯង​គឺជា​សត្វ​ឆ្មា​មួយ​ក្បាល​។ នៅក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ NRK នាង​បាន​រៀបរាប់​ពី​ការរស់នៅ​រស់​ខ្លួន និង​អារម្មណ៍​ដែលមាន​លក្ខណៈ​ដូច​សត្វ​ឆ្មា​។​



«​ខ្ញុំ​បានកើត​ក្នុង​អំបូរ​ដ៏​អាក្រក់​មួយ​»​។ នេះ​ជាការ​លើកឡើង​របស់ Nano អាយុ​២០​ឆ្នាំ ដែល​បាន​អះអាង​យ៉ាងច្បាស់​ថា នាង​គឺជា​សត្វ​ឆ្មា​មួយ​ក្បាល​។ កញ្ញា​ជនជាតិ​ន័​រវេ​ស​ដ៏​ស្រស់ស្អាត បាន​អះអាង​ប្រាប់​ទូ​ទស្សន៍​ក្នុងស្រុក NRK ថា កាលពី​៤​ឆ្នាំមុនខ្លួន​បាន​រកឃើញ​ពី​ធាតុពិត​របស់ខ្លួន បន្ទាប់ពី​បាន​ប្រឹក្សា​យោបល់​ពី​សំណាក់​វេជ្ជបណ្ឌិត និង​អ្នក​ចិត្តសាស្ត្រ​។

Nano ដែល​តុបតែង​ខ្លួន​ឲ្យ​ដូចជា​សត្វ​ឆ្មា បាន​បញ្ជាក់ថា​៖ «​វេជ្ជបណ្ឌិត និង​អ្នក​ចិត្តសាស្ត្រ បាន​រកឃើញ​បញ្ហា​ពិត​របស់ខ្ញុំ​»​។ បញ្ហា​ដែល Nano បានលើកឡើង​នោះ គឺ​ទាក់ទង​នឹង​ភាពមិនប្រក្រតី​នៃ​ក្រុម​ព​ន្ធុ [​អង្គ​មូលដ្ឋាន​នៃ​តំណពូជ​] ចាប់តាំងពី​កើតមក​។

​ជាមួយនឹង​ការអះអាង​ថា ខ្លួន​ជាស​ត្វ​ឆ្មា​ដែល​កើត​ក្នុង​ខ្លួន​មនុស្ស ស្រី​ស្អាត Nano បាន​បញ្ជាក់ថា នាង​តែងតែ​យំ​ធ្វើ​សំឡេង​ដូច​សត្វ​ឆ្មា នាង​ចូលចិត្ត​ដើរ​ជើង​បួន [​យកដៃ​ធ្វើ​ជើង​] មាន​អារម្មណ៍​ខ្លាច​ឆ្កែ ស្អប់​ទឹក និង​ចង់​ចាប់​កណ្តុរ ប៉ុន្តែ​នាង​មិនដែល​ចាប់បាន​កណ្តុរ​ណាមួយ​ឡើយ​។​

​បន្ថែម​ពីលើ​នេះ Nano បាន​បញ្ជាក់ថា នាង​អាច​ឮ​សំឡេង​ច្បាស់​ជាង​មនុស្ស​ធម្មតា និង​អាច​មើលឃើញ​ក្នុង​ទី​ងងឹត​ច្បាស់ និង​អាច​ដឹង​ក្លិន​អ្វីដែល​ប្លែក​ដែល​ជាប់​នឹង​ខ្លួន​មនុស្ស​។​

​មិនដឹង​ជា​រឿង​ពិត ឬ​យ៉ាងណា​នោះឡើយ Nano ក៏​មិន​នៅតែ​ម្នាក់​នោះដែរ នាង​មាន​ដៃគូ​ម្នាក់​ឈ្មោះ Svein ដែល​ត្រូវបាន​វេជ្ជបណ្ឌិត​រកឃើញថា ជា​មនុស្ស​ប្លែក​ម្នាក់​។ Nano បាន​អះអាង​ប្រាប់​ទូរទស្សន៍ NRK ថា​៖ «Svein គឺជា​មនុស្ស ប៉ុន្តែ​គាត់​ចាត់ទុក​ខ្លួនឯង​ជាស​ត្វ ប៉ុន្តែ​ខ្ញុំ​ពិតជា​សត្វ​ដែល​កើត​ក្នុង​ខ្លួន​មនុស្ស​»​។ អ្នក​ទាំងពីរ​អាច​ប្រើ​ភាសាឆ្មា​ទាក់ទង​គ្នា​។​

Nano បាន​បន្ថែមថា​៖ «​បច្ចុប្បន្ន​ខ្ញុំ​មាន​ទម្លាប់​ដូចជា​សត្វ​ឆ្មា​មួយ​ក្បាល​។ អ្នក​ចិត្តសាស្ត្រ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ចេញពី​ស្ថានភាព​នេះ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា ពេលណា​នោះឡើយ​។ ខ្ញុំ​ប្រហែលជា​រស់នៅ​ជា​សត្វ​ឆ្មា​មួយជីវិត​»៕

​សូម​ទស្សនា​វីដេអូ ដូចខាងក្រោម​៖



Tag:
 ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com