ពីនេះ ពីនោះ
តើ​ពាក្យ​«​ទារុណរស​» មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
03, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង អក្សរសិល្ប៍ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ទារុណរស​» ដូចខាងក្រោម​៖



​ទារុណរស មានន័យថា ជា​តម្លៃ​ដែលមាន​នៅក្នុង​អត្ថបទ​អក្សរសិល្ប៍ ដោយ កវី អ្នកនិពន្ធ ចេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការជិះជាន់​ការ​ព្យាបាទ ការរំលោភ ការធ្វើ​ទុក្ខទោស ការដាក់ទណ្ឌកម្ម​យ៉ាង​ឃោ​ឃៅ​របស់​តួអង្គ​ទៅលើ​តួអង្គ​ទន់ខ្សោយ​គ្មាន​សមត្ថភាព​ឲ្យ​រង​ទុក្ខភ័យ​រហូត​បាត់​បង់ជីវិត​ក៏សឹងមាន​។​

​ឧទាហរណ៍​៖ នៅក្នុង​រឿង​កាកី ព្រះបាទ​ន​ព្រហ្ម​ទ​ត្ត បានដាក់​ទណ្ឌកម្ម​នាង​កាកី ដោយ​បណ្ដែតពោងពាយ​នាង​ក្នុង​មហាសាគរ​។ ចំណែក​នៅក្នុង​រឿង​ទុំ​ទាវ ការស្លាប់​របស់​ទុំ​ទាវ តម្លៃ​ទារុណ​ស្ថិតនៅត្រង់​ទុំ​ស្លាប់​គឺ​ស្លាប់​ដោយ​អំណាច​អរជូន​និង​បក្សពួក​ចាប់​យកទៅ​កាប់​ចាក់ វាយប្រហារ​រហូតដល់​ស្លាប់បាត់​បង់ជីវិត​យ៉ាង​ទារុណ​បំផុត​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com