ពីនេះ ពីនោះ
តើ​ពាក្យ​«​លេច និង លិច​» មាន​អត្ថន័យ​ខុសគ្នា​ដូចម្ដេច​?
05, Feb 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​ពាក្យ​ថា​«​សន្ទិដ្ឋមិត្ត និង សម្ភត្តមិត្ត​»​ដូចខាងក្រោម​៖



​ពាក្យ​«​លេច​» មាន​ថ្នាក់​ពាក្យ​(​កិ​) មានន័យថា ចេញពី​ទី​បាំង​៖ ស្រាប់តែ​ឃើញ​លេច​ប្លឹ​ម​ពី​ក្នុងព្រៃ​មក​។ ជ្រាប​ហូរ​ចេញ​៖ ទឹក​លេច​ភ្លឺស្រែ​។ លៀន​ចេញ​ឬ​ទុល​ចេញ​៖ គ្រាប់​ឈើ​ដុះ​លេចពន្លក​ពី​ក្នុង​ដី​។ ធ្លាយ​ឬ​លាន់​ចេញ​, ផ្សាយ​ចេញ​៖ លេចសម្ដី​, លេចដំណឹង​។ បង្ហាញមុខ​ឬ​ចេញមុខ​ឲ្យ​ឃើញ​៖ ចុះ​ទើបនឹង​លេចមុខ​មកពីណា​ហ្នឹង​? ដើរ​លេចវាលចូលព្រៃ លេច​ព្រៃ​ចូល​វាល ដើរ​ផុតពី​ទីវាល​ចូលក្នុង​ព្រៃ ចេញពី​ព្រៃ​ចូលក្នុង​វាល​ទៀត​។ លេចឮ លេចដំណឹង​ឮ​ដល់​។ លេច​ទឹក​លេច​ត្រី ការ​កំបាំង​តែ​ហើប​ចេញ ឮ​ដល់​មនុ​ស្ស្ម​ម្នាក់​ហើយ ច្រើនតែ​លេចឮ​ត​ទៀត​។​

​ពាក្យ​«​លិច​» ថ្នាក់​ពាក្យ​ជា​(​កិ​) មានន័យថា លិ​ប​ចុះ​បាត់ទៅ​, ចូល​កប់​បាត់ទៅ ក្នុង​ទឹកជា​ដើម​៖ ទូក​លិច​, សម្ទូង​លិច​ទឹក​, ព្រះអាទិត្យ​លិច​។ ពាក្យ​នេះ​ក៏​ប្រើ​សំដៅ​ដល់ វា​នា​ស​, ខូច​, អន្តរាយ​, បាត់ឈ្មោះ​, លង់គំនិត​៖ លិច​លែង​ងើប​រួច វិនាស​រើខ្លួន​លែងរួច​, លិចខ្លួន ខូចខ្លួន​ឬ​បាត់ឈ្មោះ​។

​ពាក្យ​«​លិច​» ថ្នាក់​ពាក្យ​ជា​(​ន​) មានន័យថា ឈ្មោះ​ទិស​ដែល​ព្រះអាទិត្យ​អស្ដង្គត​, ទិសបស្ចឹម​, និយាយបាន ទាល់​តែមាន​ពាក្យ​ខាង​ឬ​ឯ​ផ្សំ​ពី​ខាងដើម​៖ ទិស​ខាងលិច​, ស្រុក​ឯលិច​, ទៅ​ឯលិច​។ (​ពាក្យ​នេះ សរសេរ​ក្លាយជា ឡិច តាម​សំនៀង​និយាយ​ក៏មាន​)​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com