ប្លែកៗ
អន្តរជាតិ
Google ឧទ្ទិសដល់ថ្ងៃកំណើតស្ថាបនិកតារាងខួបគីមី «មិនដេលីយេវ»
× «មិនដេលីយេវ» (Mendeleev) ! ពេលលឺឈ្មោះនេះ ច្បាស់នាំឲ្យយើងនឹកដល់ការសិក្សានៅកម្រិតវិទ្យាល័យជាមិនខានឡើយ។ នៅថ្ងៃទី៨ ខែកុម្ភៈ នេះ ក្រុមហ៊ុន Google តាមរយៈកម្មវិធី Doodles របស់ខ្លួន បានឧទ្ទិសដល់ថ្ងៃកំណើតរបស់គីមីវិទូរុស្ស៊ីលោក Dmitri Mendeleev។
កើតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៨៣៤ ពោលគឺកាលពី១៨២ឆ្នាំមុន ឈ្មោះរបស់លោក Mendeleev ត្រូវបានសិស្សវិទ្យាល័យចងចាំមិនអាចបំភ្លេចបាន ជាពិសេសតារាងខួបគីមីមិនដេលីយេវ (Mendeleev’s Chemical Periodic Table) ដែលលោកបានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៨៦៤ ។ លោកបានទទួលមរណភាពកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩០៧ ក្នុងអាយុ៧២ឆ្នាំ នៅទីក្រុង Saint Petersburg។
© រក្សាសិទ្ធិដោយ thmeythmey.com