ជាតិ
​ថើប​គ្នា​នៅ​ថ្ងៃ Valentine’s Day ប្រយ័ត្ន​ឆ្លង​ជំងឺ​
11, Feb 2016 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
  ទិវា​នៃ​សេចក្តីស្រឡាញ់ (Valentine’s Day) មកដល់​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកុម្ភៈ​នេះ ដោយ​មនុស្ស​ជាច្រើន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការគិត​អំពី​កម្រិត​នៃ ការរីករាយ តាមរយៈ​ការចំណាយ​ពេលវេលា​នៅ​ទីកន្លែង​ស្ងាត់​ជាមួយ​អ្នកជា​ទីស្រឡាញ់ របស់ខ្លួន​។​

 
​ក្រៅពី​សកម្មភាព​ទាក់ទង​គ្នា​តាម​រូបភាព​ផ្សេងៗ ទិវា​នៃ​សេចក្តីស្រឡាញ់​នេះ ត្រូវបាន​គេ​យល់ថា​ជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​ប្រចាំឆ្នាំ​ក្នុងការ​ថើប គ្នា​។​
 
​គេហទំព័រ Newswise បាន​រាយការណ៍​ថា ព្រោះតែ​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ មានរឿង​កើតឡើង​ព្រម​គ្នា​ជាមួយនឹង​មូលហេតុ​នៃ​ការ​រាលដាល​ជំងឺឆ្លង​ផ្សេង​។​
 
​លោក Jorge Parada ជា​អ្នកឯកទេស​ផ្នែក​ជំងឺឆ្លង​ដែល​កំពុង​បម្រើការ​នៅ​សាកលវិទ្យាល័យ Loyola University Health System  បាន​និយាយថា​៖ «​ពាក់កណ្តាល​នៃ​ខែកុម្ភៈ​នេះ ជាទូទៅ​គឺជា​រដូវ​កាល​នៃ​ការឆ្លង​ជំងឺ​នានា ដូចជា ជំងឺ​ផ្តាសាយ H1N1 Mononucleosis ផ្តាសាយ និង​ក្អក​ជាដើម​»​។​
 
​អ្នកជំនាញ​រូបនេះ បាន​និយាយ​សង្កត់ធ្ងន់​ទៅលើ​រោគសញ្ញា​នៅពេលដែល​ជំងឺ​នោះ​កកើតឡើង​វា​បាន ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដោយ​មិនដឹង​ខ្លួន​។​
 
​ដំណោះស្រាយ​ដ៏​ប្រសើរ​ចំពោះ​បញ្ហា​នេះ គឺ​ព្យាយាម​កាត់បន្ថយ​ការ​ថើប​គ្នា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​នានា​។ សុខភាព​ល្អ​នឹង​សង្គ្រោះ​ទិវា​នៃ​ក្តី​ស្រឡាញ់​របស់លោក​អ្នកជា​រៀងរហូត​៕

​ប្រែ​សម្រួល​ដោយ  កាំ​ង គឹម​សួរ​

Tag:
 ​ទិវា​នៃ​ក្តី​ស្រឡាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com