ពីនេះ ពីនោះ
តើ​ពាក្យ «​សំបុរ​, សម្បុរ​, សម្បុ​ល​, សំ​បុល​» មួយណា​ត្រឹមត្រូវ​?
12, Feb 2016 , 7:19 am        
រូបភាព
​មនុស្ស​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​នេះ​ច្រឡំ​ដោយ​មិនដឹងថា​សរសេរ​ជា​ជើង​តម្រួត និង​បញ្ចប់​ដោយ​ព្យ​ញ្ចា​នៈ «​រ​» ឬ «​ល​» នោះទេ​។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​សម្បុរ​» ជា​នាម មានន័យថា ព័ណ៌ សម្រាប់​ប្រើ​ចំពោះ​មនុស្ស និង​សត្តនិករ​ទាំងពួង​។ ឧទាហរណ៍​៖ ខ្ញុំ​ដើរ​អម្បាញ់មិញ​ប្រទះ​មនុស្ស​កំលោះ​ម្នាក់​រាងស្តើង សម្បុរ​សណ្តែកបាយ​ដឹកគោ​កម្រៀវ​មួយ​សម្បុរ​ត្នោត (​កុំ​និយាយថា មនុស្ស​ព័ណ៌​សណ្តែកបាយ​, គោ​ព័ណ៌​ត្នោត​,...)៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

© រក្សាសិទ្ធិដោយ thmeythmey.com