ជាតិ
សម្តេច ហ៊ុន សែន៖ សូមខ្មែរកុំឈ្លោះគ្នា ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស
× កាលីហ្វ័រនីញ៉ា-សហរដ្ឋអាមេរិក៖ មុនបញ្ចប់ពិធីសំណេះសំណាល ប្រធានគណបក្សប្រជាជនកម្ពុជាកាន់អំណាចបានផ្ញើសារដល់ពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងអ្នករស់នៅក្រៅប្រទេស មិនឲ្យពួកគេឈ្លោះ និងបែកបាក់គ្នាឡើយ។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ដែលបានកាន់អំណាចជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំមកហើយនេះ បានសារភាពថា លោកមិនអាចធ្វើឲ្យពលរដ្ឋគ្រប់រូបស្រឡាញ់ និងចូលចិត្តលោកគ្រប់គ្នាឡើយ ប៉ុន្តែថាអ្វីដែលលោកចង់ឃើញ គឺខ្មែរស្រឡាញ់ខ្មែរ មិនបែកបាក់សាមគ្គី ទាំងខ្មែររស់នៅក្នុងប្រទេស និងខ្មែររស់នៅក្រៅប្រទេស។
នៅក្នុងពិធីសំណេះសំណាលដែលមានទាំងខ្មែរអ៊ីស្លាមផងនោះ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា បើទោះជាពលរដ្ឋខ្មែរមកពីនិន្នាការនយោបាយណាក៏ដោយ កាន់សាសនាអ្វីក៏ដោយ ប៉ុន្តែជនជាតិខ្មែរត្រូវរួបរួមគ្នា ទើបខ្មែរខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com