អត្ថបទពាណិជ្ជកម្ម
វិនិយោគិន​វ័យក្មេង រួម​ចែករំលែក​សេចក្តីស្រឡាញ់​ដល់​កុមារកំព្រា​កម្ពុជា​
15, Feb 2016 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​រហូតមកទល់​បច្ចុប្បន្ន កុមារ​កម្ពុជា​ជាច្រើន​នៅតែ​ត្រូវការ​ជំនួយ សេចក្តីស្រឡាញ់ និង​ភាពកក់ក្តៅ ពី​សហគម​ន៏ និង​បណ្តា​សប្បុរសជន​នានា​។

​ស្របពេល​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់ ១៤ កុម្ភៈ ដែល​ភាសា​អង់គ្លេស​ហៅថា « Happy Valentine​​​ s Day​​» ម្ចាស់​អាជីវកម្ម វ័យក្មេង «​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​Online Shop» បានធ្វើការ​ឧបត្ថម្ភ សម្ភារៈ​សិក្សា ល្បែងក្មេងលេង គ្រឿង​បរិភោគ រួមមាន មី អង្ករ ទឹកស៊ីអ៊ីវ និង ថវិការ​មួយចំនួន ដែល​គិត​ជា​ទឹកប្រាក​សរុប​ជាង ១៥០០ ដុល្លារ ដល់​កុមារកំព្រា​របស់​អង្គការ បុរី​កុមារ​អាស៊ី ទួលស្លែង​ជាង ១០៥ នាក់​។

​អ្នកស្រី ហ៊ឹម សុ​ភ័​ក្រ ជា​មា្ច​ស់​អាជីវកម្ម គ្រួសារ​កក់ក្តៅ​Online Shop អោយដឹងថា កម្មវិធី​សប្បុរសធម៌​នេះ ធ្វើឡើង​ដើម្បី​ចែករំលែក​នូវ​សេចក្តីស្រឡាញ់ និង​ភាពកក់ក្តៅ ដល់​កុមារកំព្រា​របស់​អង្គការ បុរី​កុមារ​អាស៊ី ទូល​ស្លែង ។ ជាពិសេស​គឺ​ចង់​លើកទឹកចិត្ត ដល់​ក្មេង​កុមារកំព្រា ឲ្យ​ខិតខំ​សិក្សា​រៀន និង​មាន​អនាគត ភ្លឺស្វាង​ដូចជា​កុមារ​ដ៏​ទេ​ទៀត​។



​អ្នកស្រី សុ​ភ័​ក្រ បញ្ជាក់ថា «​ស្នាមញញឹម​របស់​ប្អូនៗ ក្មួយៗ កុមារ​នៅទីនេះ ពិតជា​ធ្វើ​ឲ្យ​នាង​ខ្ញុំ មាន​អារ​ម្ម​ណ៏​រំភើប​សប្បាយរីករាយ និង​ជា​កម្លាំងចិត្ត​ដល់​នាង​ខ្ញុំ និង​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ឲ្យ​នូវតែ​បន្តសកម្មភាព​សប្បុរស​ធម៌​នេះ​»។



​លោក​សៀម ដា​និ​ត ប្រធាន​មណ្ឌល Enfanis D​ asie ( បុរី​កុមារ​)​ជា​ប្រធាន​មណ្ឌល​អង្គការ បុរី​កុមារ​អាស៊ី ទូល​ស្លែង បាន​លើកឡើងថា អង្គការ​លោក​ពិត​ជាមាន​សេចក្តី​អំណរ សម្រាប់​អំពើ​ដ៏​សប្បុរស របស់​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ មកដល់​កុមារកំព្រា​នៅក្នុង​អង្គការ​របស់លោក​។​

​លោក​សៀម ដា​និ​ត «​ការជួយ​របស់​ក្រុមហ៊ុន​នៅថ្ងៃនេះ ពិតជា​ទុន​ដ៏​ធំ​សម្រាប់​ការអភិវឌ្ឍ​ន៏ នូវ​ទំពាំង​ស្នង​ឬ​ស្សី ដែល​ត្រូវការ​លូតលាស់ និង​ប្រកបដោយ​កម្លាំងចិត្ត​»។​



​គួររំលឹកថា នេះ​ជា​កម្មវិធី​សប្បុរសធម៌​លើក​ទី ៥ របស់​គ្រួសារ​កក់ក្តៅ Online Shop រួមមាន លើកទីមួយ នៅ​អង្គការ​ផ្ទះបាយ​កុមារ លើក​ទី​២ អង្គការ​កុមារ​នៅ​ស្ទឹងមានជ័យ លើក​ទី​៣ មុន្ទី​ពេទ្យ​គន្ធបុប្ផា និង​កម្មវិធី​សម្អាត​បរិស្ថាន​។

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com