ជាតិ
លោក John Kerry បាន​​​​សួរ​​​​សម្តេច​​ ហ៊ុន ​​សែន ថា​​​តើ​ «​​ចង់បាន​​​អ្វី​​ពី​​​អាមេរិក»?
15, Feb 2016 , 10:55 am        
រូបភាព
ជំនួប​រវាង​លោក John Kerry និង​សម្តេច ហ៊ុន សែន នៅវិមាន​សន្តិភាព
ជំនួប​រវាង​លោក John Kerry និង​សម្តេច ហ៊ុន សែន នៅវិមាន​សន្តិភាព
កាលីហ្វ័រនីញ៉ា-សហរដ្ឋអាមេរិក៖ ក្នុង​ឋានៈជាភ្ញៀវរបស់​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ហើយនោះ សម្តេច​ ហ៊ុន សែន ក៏បាន​និយាយ​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិកនិង​កម្ពុជា ប្រាប់សហគមន៍​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ផងដែរ។



សំឡេងសម្តេច ហ៊ុន សែន៖



ត្រង់នេះ ប្រមុខរដ្ឋាភិបាល​កម្ពុជា​បាន​រំឮកអំពី​ដំណើរទស្សនកិច្ច​ថ្មីៗ​របស់​ប្រមុខ​ការទូត​អាមេរិក លោក John Kerry នៅក្នុងប្រទេស​កម្ពុជា ហើយ​ក៏បាន​បង្ហើប​អំពី​កិច្ចសន្ទនា​ខ្លះ​រវាង​សម្តេច និងប្រមុខការទូតអាមេរិក។ បើតាម​ប្រសាសន៍​របស់សម្តេច ហ៊ុន សែន នោះ លោក John Kerry បាន​សួរ​ត្រង់ៗទៅសម្តេច​ថា តើ​សម្តេច​ចង់បានអ្វីខ្លះពី​សហរដ្ឋអាមេរិក?
នៅចំពោះមុខ​ពលរដ្ឋ​ខ្មែរប្រមាណ ៥០០នាក់​ដែល​សម្តេច​បាន​សំណេះសំណាល​នៅក្នុង​ទីក្រុង ​Rancho Mirage ប្រមុខរដ្ឋាភិបាល​កម្ពុជា​បានបន្ត​បង្ហើបពីអ្វីដែល​សម្តេច​ប្រាប់លោក John kerry នោះគឺ៖ ទីមួយ សម្តេច​ស្នើអាមេរិក​ឲ្យនាំផលិតផលពីកម្ពុជា​ចូលទៅអាមេរិក​ឲ្យបានច្រើន​ដោយមិនបាច់មាន កូតា​ និង​ពន្ធ​នាំចូល។ ទីពីរ៖ សូមឲ្យវិនិយោគិន​អាមេរិក​មក​បោះទុន​នៅ​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន និងទីបី គឺសម្តេច​បាន​ស្នើ​ឲ្យ​អាមេរិក​ពិចារណា​អំពី​បញ្ហាបំណុលដែល​កម្ពុជា​ជំពាក់អាមេរិក ក្នុង​របប ​លន់ នល់៕



Tag:
 ហ៊ុន សែន
  John Kerry
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com