ពីនេះ ពីនោះ
តើ​ពាក្យ​«​គុណនាម​» មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
16, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​គុណនាម​» ដូចខាងក្រោម​៖



​គុណនាម គឺ ជា​ពាក្យ​អាស្រ័យ​នឹង​នាម ហើយ​ជា​ធាតុ​នៃ​កន្សោម​នាម​។ គេ​ចែក​គុណនាម​ជា​ពីរ​ក្រុម​គឺ​គុណនាម​ប្រក្រតី និង​គុណនាម​កំណត់​។

​នៅក្នុង​គុណនាម​ប្រក្រតី​មានតែ​មួយ​ប្រភេទ​ទេ ប៉ុន្តែ​គុណនាម​កំណត់​មាន​ច្រើន​ប្រភេទ​គឺ​៖ គុណនាម​ចង្អុល​, គុណនាម​ចំនួន​(​សំខ្យាស័ព្ទ​), គុណនាម​មិន​ច្បាស់លាស់ ជាដើម​។

​ឧទាហរណ៍​៖ ពាក្យ ខ្ពស់​, ធំ​, នេះ​, នោះ​, ពីរ​, បី​, ទាំងឡាយ​, នានា ,...​ជា​គុណនាម​។


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com