ពីនេះ ពីនោះ
ការ​វង្វេង​ក្នុង​សេចក្ដីសុខ មិនមែនជា​សុភមង្គល​យូរអង្វែង​របស់​មនុស្ស​ទេ
16, Feb 2016 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភាពស្រណុកសុខស្រួល​គឺជា​អ្វីដែល​មនុស្ស​គ្រប់ៗ​រូប​ចង់បាន​សម្រាប់​ជីវិត​របស់ខ្លួន​។ ប៉ុន្តែ​ចំណង់​ទាំង​វង្វេង​ចំពោះ​សេចក្ដី​ស្រណុក វា​គឺជា​អាសន្ន និង​សេចក្ដីស្លាប់​។ ព្រោះ​ភាព​ស្រណុក​ស្រួល​បែប​នោះ វា​ជា​ទម្លាប់​របស់​មនុស្ស​ខ្ជិលច្រអូស ដែល​បណ្ដាល​ឲ្យ​ពួកគេ​មាន​ភាព​អន់​ខ្សោយ ទទួល​បរាជ័យ  មាន​ភាព​ទុរគត និង​បាត់បង់​កិត្តិយស​។



​មនុស្ស​ដែល​មិន​សកម្ម ស្នាក់​នៅតែ​ផ្ទះ គ្មាន​ការប្រឹងប្រែង ហើយ​ចង់បាន​សេចក្ដីសុខ រហូត​រំពឹង​មាន​អ្នកដទៃ​យក​សេចក្ដីសុខ​មក​ឲ្យ​ខ្លួន ថ្ងៃ​ណាមួយ​បុគ្គល​នោះ​នឹង​ក្លាយជា មនុ​ស្សមានភាព​កំសាក ហើយ​នៅពេលដែល​ខ្លួន​ប្រឈម​និង​ភាពលំបាក នឹងត្រូវ​បោះបង់ចោល លះបង់​ការតស៊ូ​។ នៅពេលដែល​ដំណើរ​ទៅរក​សុភមង្គល ដូច​បុគ្គល​ប្រភេទ​នេះ រមែង​ជួបប្រទះ​នូវ​ផ​ល្ធ​ផល​ដែល​ផ្ទុយស្រឡះ​ពី​ការរំពឹងទុក​របស់គេ​។ គេ​អាច​នឹង​បាត់បង់​អ្វីៗ​ដែល​ខ្លួន​កំពុងមាន ខណៈពេលដែល​ក្ដី​ប្រាថ្នា​ទាំងឡាយ​របស់គេ​មិនទាន់​ទទួលបាន​ផង​។

​ទីបំផុត​មនុស្ស​ដែល​ចង់បាន​សេចក្ដីសុខ ហើយ​លះបង់​ការតាំង​ចិត្ត ទឹកចិត្ត និង​ការព្យាយាម​អាច​ប៉ះពាល់​ដល់​សេចក្ដីក្លាហាន និង​ភាព​ខ្លាំងក្លា​របស់ខ្លួន ចំពោះ​អ្នក​ដែល​នៅ​ជុំវិញខ្លួន​។ ផ្ទូ​យ​ទៅវិញ សេចក្ដី​ស្រណុក សេ​ច្ដី​សុខ​ពិតជា​មិន​អាចមាន​លក្ខណៈ​ដាច់ខាត ចំពោះ​ជីវិត​របស់​បុគ្គល​ម្នាក់​ឡើយ​។ មានន័យថា សុខ​និង​ទុក្ខ គឺ​ដើ​ទន្ទឹមគ្នា ជានិច្ច​។ តែ​កាល​មានការ​ធ្វេសប្រហែស​ក្នុងការ​រក្សា​សេចក្ដីសុខ​ស្រួល​តែ​បន្តិច រឿង​អបមង្គល​នឹង​ជ្រែក​ខ្លួន​ចូលមក​ភ្លាម​។ អ្នក​ដែល​អាច​ទទួលបាន​ជោគជ័យ​ជាម​នុស្ស​ដែលមាន​ការតាំង​ចិត្ត ភាព​អង់អាច និង​មានទ្រព្យ​ដែល​នៅតែ​ខិតខំ​បំពេញ​កិច្ចការ​របស់គេ​រាល់ថ្ងៃ​។ នោះ​ក៏​មានន័យថា លំបាក់​រាល់ថ្ងៃ ខំប្រឹង​រាល់ថ្ងៃ ព្យាយាម​រាល់ថ្ងៃ នោះ​សេចក្ដីសុខ​វា​ដើរ​ជាមួយគ្នា​រាល់ថ្ងៃ​។ តែបើ​នៅ​ស្ងៀម​ហើយ​រំពឹងថា​បាន​សេចក្ដីសុខ ស្រណុក​ស្រួល​វា​នឹងមិន​អាចទៅរួច​បានទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com