ពីនេះ ពីនោះ
តើ​ពាក្យ «​គេចវេះ និង គេចវេស​» មួយណា​ត្រឹមត្រូវ​?
16, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​មួយចំនួន តែងតែ​សរសេរ​ពាក្យ «​គេចវេះ និង គេចវេស​» នេះ​ច្រឡំ​ដោយ​មិនដឹង​ច្បាស់​ថា​ពាក្យ​មួយណា​គឺជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម ។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​គេចវេះ​»​។ ​ពាក្យ​នេះ កើតចេញពី​ការ​ផ្សំគ្នា​រវាង​ពាក្យ​ថា «​គេច​» និង​«​វេះ​»​។​



​ពាក្យ​«​គេច​» ជា​កិរិយាស័ព្ទ មានន័យថា ចៀសវាង​៖ គេច​ចុះ​គេច​ឡើង​, ទាហាន​ទៅខាង​ឆ្វេង ចោរ​ទៅខាង​ស្ដាំ​។  ពាក្យ​«​វេះ​» ជា​កិរិយាស័ព្ទ មានន័យថា គេច​មិន​ឲ្យ​ជួប​, ដោះខ្លួន​ចេញ​មិន​ឲ្យ​ឃើញ​៖ វេះ​មិន​មក​ផ្ទះ វេះ​មិន​ចូល​សាលារៀន​។

​ហេតុនេះ ពាក្យ​«​គេចវេះ​» ជា​កិរិយាស័ព្ទ មានន័យថា គេច​ដោះ​មិន​ឲ្យ​ឃើញ​ខ្លួន​៕
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com