អត្ថបទពាណិជ្ជកម្ម
គូ​បូ​តា បន្ត​ឧបត្ថម្ភ​ទាំងស្រុង​ក្នុង​កម្មវិធី «ជើង​ឯក​ប្រដាល់​លេខ​១ គូ​បូ​តា វគ្គ ៥» ព្រមជាមួយ PROMOTION ពិសេស «គូ​បូ​តា ដំណើរ​កម្សាន្ត​កសិករ​រីករាយ​»
15, Feb 2016 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ១៤ កុម្ភៈ ២០១៦ កន្លងទៅនេះ ក្រុមហ៊ុន គូ​បូ​តា (​ខេ​ម​បូ​ឌា​) បានរៀបចំ​សន្និសីទកាសែត​នៅ​ស្ថានីយទូរទស្សន៍ BTV ក្រោម​អធិបតីភាព​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន គូ​បូ​តា (​ខេ​ម​បូ​ឌា​) សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង តំណាង​ស្ថានីយទូរទស្សន៍ BTV ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​ការឧបត្ថម្ភ​ទាំងស្រុង​សម្រាប់​កម្មវិធី «​ជើងឯក​ប្រដាល់​លេខ​១ គូ​បូ​តា វគ្គ​៥»​។​

​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍ ៨ រូប រួមមាន ឯម លី​ថូ ឆាយ មាស រឿង សា​រ័ត្ន ចាន់ រក្សា ម៉ន សា​មេ​ត ថន វាសនា វៀត ប៊ុន​ឌឿ​ន សេង ស្រឿ​ន នឹង​បញ្ចេញ​ក្បាច់​ប្រយុទ្ធ​អស់ពី​សមត្ថភាព​ដើម្បី​ក្លាយជា​កំពូល​កីឡាករ​ចុងក្រោយ​គេ​ដែល​ឈរ​នៅលើ​សង្វៀន គូ​បូ​តា​។​

​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ទាំងអស់​អាច​ទស្សនាការ​ប្រកួត​នេះ​បាន​រៀងរាល់​ថ្ងៃអាទិត្យ​ចាប់ពី​ថ្ងៃទី ៦ មីនា ២០១៦ តទៅ ពី​ម៉ោង ១ ដល់ ៣ រសៀល នៅ​ស្ទូ​ឌី​យោ BTV បឹង​ស្នោរ ឬ តាមរយៈ​កញ្ចក់​ទូរទស្សន៍ BTV តែម្តង​។​

​លោក ពេជ្រ អំបូរ​ពង្ស អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន គូ​បូ​តា (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «គូ​បូ​តា ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​កសិករ​កម្ពុជារ​ហូត​បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​វិស័យ​គ្រឿងចក្រ​កសិកម្ម​។ យើង​តែងតែ​ស្វែងរក​អ្វីដែល​ថ្មី​សម្រាប់​អតិថិជន​របស់​យើង​និង​ប្រជាជន​កម្ពុជា​បន្ថែម​ពីលើ​ផលិតផល​គុណភាព​ខ្ពស់ គ្រឿងបន្លាស់​ដ៏​ច្រើន​សម្បូរបែប និង​សេវាកម្ម​ដ៏​ល្អ​របស់​យើង​។ យើង​ជឿជាក់ថា​កម្មវិធី​ប្រដាល់​ដ៏​ធំ​មួយ​នេះ និង​អាច​បម្រើ​អារម្មណ៍​ក៏ដូចជា​ទទួលបាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ជាក់​ជាមិនខាន​។​»

​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ​គឺ​នឹងមាន​សកម្មភាព​ពិសេសៗ​មួយចំនួន​សម្រាប់​អ្នកទស្សនា ចូលរួម​លេង​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​នៅ​កំឡុងពេល​នៃ​ការប្រកួត​។ ហេតុនេះ សូមកុំ​ខកខាន​ឱ្យសោះ «ទស្សនាការ​ប្រកួត​ដ៏​ជក់ចិត្ត និង​មានឱកាស​ឈ្នះ​រង្វាន់​» ផងដែរ​។​



​នៅ​ថ្ងៃ​ជាមួយគ្នា​នោះ ក៏មាន​ការរៀបចំ​សន្និសីទកាសែត​ដាច់ដោយឡែក​មួយទៀត​ដើម្បី​ធ្វើការ​ប្រកាស​កម្មវិធី Promotion ធំ​បំផុត​ប្រចាំឆ្នាំ ២០១៦ របស់​គូ​បូ​តា​គឺ “​គូ​បូ​តា ដំណើរ​កម្សាន្ត​កសិករ​រីករាយ​”​។​

​លោក ឆា​លឺ​ម​ឆៃ គីត​ទិ​ប៊ុនថន អគ្គនាយក​ក្រុមហ៊ុន គូ​បូ​តា (​ខេ​ម​បូ​ឌា​) បានឱ្យដឹងថា «​នឹងមាន​អ្នកឈ្នះ​រង្វាន់​រហូតដល់​ទៅ ៦០ រូប​សម្រាប់​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ទេសចរណ៍​ជាច្រើន​នៅ ភូ​កេ​ត និង ទីក្រុង​បាងកក ប្រទេស​ថៃ​រយៈពេល ៤ ថ្ងៃ ៣ យប់ ដោយ​អ្នកឈ្នះ​ម្នាក់​អាច​នាំយក​មនុស្ស​ជាទី​ស្រឡាញ់​មួយរូប​ទៅជា​មួយ​ផងដែរ​។ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ កសិករ​គូ​បូ​តា​គ្រាន់តែ​ទិញ​ផលិតផល​ណាមួយ​ដូចជា ត្រាក់ទ័រ ម៉ាស៊ីន​ច្រូតស្រូវ មី​នី អេស្កាវ៉ាទ័រ ម៉ាស៊ីន​ស្ទូងស្រូវ គូ​បូ​តា ឬ ត្រាក់ទ័រ​គូ​បូ​តា​មួយ​ទឹក​ស៊េរី​ណាមួយ​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃ ១៥ ធ្នូ ២០១៦ រួច​ដាក់​ប័ណ្ណធានា​នៅ​ធុង​ឆ្នោត​នៅ​ទីតាំង​ណាមួយ​ដែល​លោក​អ្នកទទួល​សេវាកម្ម ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ពិសេស​នេះ​»។​

«​យើង​នឹង​ចែកចេញជា​ពីរ​ដំណាក់កាល​សម្រាប់​ដំណើរ​កម្សាន្ត​នេះ ហើយ​ដំណាក់កាល​នីមួយៗ​នឹងមាន​អ្នកឈ្នះ​រង្វាន់ ៣០ រូប​។ ការចាប់​ឆ្នោត​សម្រាប់​ដំណាក់កាល​ទី​១ នឹងធ្វើ​ឡើង​បី​ដង​គឺ​នៅ​ខែ មេសា ឧសភា និង​មិថុនា ហើយ​ដំណើរ​កម្សាន្ត​និង​ចាប់ផ្តើម​នៅ​ខែ កក្កដា ២០១៦​។ ការចាប់​ឆ្នោត​សម្រាប់​ដំណាក់កាល​ទី​២ នឹងធ្វើ​ឡើង​បី​ដង​គឺ​នៅ​ខែ តុលា វិច្ឆិកា និង​ធ្នូ ហើយ​ដំណើរ​កម្សាន្ត​និង​ចាប់ផ្តើម​នៅ​ខែ មករា ២០១៧​។​»

​ជាការ​កត់សម្គាល់ គូ​បូ​តា (​ខេ​ម​បូ​ឌា​) តែងតែ​បង្កើត​កម្មវិធី​លក់ និង​សកម្មភាព​ពិសេសៗ​សម្រាប់​អតិថិជន​របស់ខ្លួន​ដែលនាំឱ្យ​ផលិតផល​នេះ​ទទួលបាន​ការទុកចិត្ត រហូត​ក្លាយជា​ម៉ាក​សញ្ញា​គ្រឿងចក្រ​កសិកម្ម​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com