ជាតិ
សង្គមជាតិ
តុលាការកាត់ទោស​ឲ្យលោក សុខ ប៊ុន ជាប់​ពន្ធ​នាគារ​ ៣ ឆ្នាំ​ តែព្យួរ ២ ឆ្នាំ​
15, Feb 2016 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
នៅទីបំផុត​តុលាការដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាល​ក្រម​ផ្តន្ទាទោស​ លោក សុខ ប៊ុន អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ជាប់ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ ក៏បុន្តែតុលាការព្យួរទោស ២ ឆ្នាំ ហើយពិន័យប្រាក់​ ៦ លានរៀលចូលរដ្ឋ ក្រោមបទចោទ ប្រើប្រាស់​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស។

 


​នៅមុនពេលតុលាការប្រកាសសាលក្រមនៅរសៀលនេះ ជាង ២ សប្តាហ៍ កញ្ញា សាសា បានសម្រេចចិត្ត​ដក​ពាក្យបណ្តឹង ដោយ​ទទួលយក​សំណង​ពី លោក សុខ ប៊ុន  តាម​ការសម្របសម្រួល​រវាង​គ្រួសារ​ដើមបណ្តឹង និង​គ្រួសារ​ចុងចោទ​។ 

សូម​រម្លឹកថា អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN កញ្ញា សាសា ត្រូវបាន​លោក សុខ ប៊ុន អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា វាយដំ​យ៉ាងធ្ងន់ធ្ងរ នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៥៕

Tag:
 សុខ ប៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com