អត្ថបទពាណិជ្ជកម្ម
ទិញ​មួយ​ថែម​មួយនៅ ដឹ ភី​ហ្សា ខម​ផេ​នី
15, Feb 2016 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងឱកាស អបអរសាទរ​ពិធី​គំរប់​ខួប​បី​ឆ្នាំ របស់ ដឹ ភី​ហ្សា ខម​ផេ​នី សាខាកាល​ម៉ែត ភោជនីយដ្ឋាន​បានផ្តល់​ជូន​កម្មវិធី​ពិសេស “​ទិញ​មួយ​ថែម​មួយ​” ចាប់ពី​ថ្ងៃទី ១៥ រហូតដល់ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៦​។​

​ជាមួយនិង​ការផ្តល់ជូន​ពិសេស​នេះ អតិថិជន​អាច​កម្សាន្ត​សប្បាយ ជាមួយនិង ក្រុម​គ្រូ​សារ មិត្ត​ភ័​ត្ត ឬ​បងប្អូន​ជាដើម រឹតតែ​ពិសេស​ជាមួយនិង​ទីតាំង​ធំ​ទួ​លាយ​ធ្វើអោយ​លោកអ្នក​កាន់តែ​ងាយ​ស្រួ​ស នៅក្នុង​ការចត​រថយន្ត​។​

​ក្នុងប្រទេស​កម្ពុជា ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ១៩ ហាង​រួមមាន​ទាំង​នៅ​ទី​រួម​ខេត្ត និង​ក្នុង​ទីក្រុង​ភ្នំពេញ​។

​គួររំលឹកថា ដឹ ភី​ហ្សា​ខម​ផេ​នី កម្ពុជា ជា​ហាង​ភី​ហ្សា​ដែរ​ឈានមុខ​គេ​ទាំង​រសជាតិ សេវាកម្ម ជម្រើស​មាន​ច្រើន​ប្រភេទ និង​មាន​សាខា​ច្រើន​នៅក្នុង​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្រប់ច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម​ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខួ​ស្តា ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia)​។ ក្នុងពេល​ដ៏​ខ្លី ខាងមុខនេះ EFG នឹងធ្វើ​កា​បើកហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Kripsy Kreme) ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​សហរដ្ឋ​អា​មេ​រិច​៕
 
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com