ជាតិ
KAAD របស់​អាល្លឺម៉ង់ ផ្តល់​អាហារូបករណ៍​អនុបណ្ឌិត បណ្ឌិត​ដល់​និស្សិត​ប្រទេស​កំពុងអភិវឌ្ឍន៍
15, Feb 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
The Catholic Academic Exchange Service (KAAD) ប្រកាស​ផ្តល់​អាហារូបករណ៍​លើ​គ្រប់ មុខជំនាញ​ដល់​និស្សិត​រស់នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ទូទាំង​ពិភពលោក ឲ្យ​បន្ត​ការសិក្សា​ថ្នាក់ អនុបណ្ឌិត (Master degree) បណ្ឌិត (PhD) និង​ថ្នាក់​ក្រោយ​បណ្ឌិត (Postdoctoral research) នៅ​ឆ្នាំ​សិក្សា ២០១៦-១៧ ក្នុងប្រទេស​អាល្លឺម៉ង់​។​



KAAD គឺជា​កម្មវិធី​អាហារូបករណ៍​របស់​វិទ្យាស្ថាន​ព្រះវិហារ​កាតូលិក​អាល្លឺម៉ង់ (Institution of the German Catholic Church) សម្រាប់​ផ្តល់​ដល់​និស្សិត​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ឲ្យ បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា (Post-graduate) នៅ​ប្រទេស​អាល្លឺម៉ង់​។​

​និស្សិត​ត្រូវបំពេញ​លក្ខខណ្ឌ​អាហារូបករណ៍ ដូចជា ត្រូវមាន​ពិន្ទុ​ភាសា​អង់គ្លេស ឬ​អាល្លឺម៉ង់ សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ ព្រឹត្តិបត្រ​ពិន្ទុ លិខិតបញ្ជាក់​ពីសា​ស្ត្រ​ចា​រ្យ ឬ​ប្រធាន​ស្ថាប័ន លិខិត​អំណះអំណាង និង​ត្រូវបំពេញ​ឯកសារ​ពាក់ព័ន្ធ​។​

​និស្សិត​មានបំណង​ស្នើ​អាហារូបករណ៍ KAAD អាចទាក់ទង Dr. Heinrich Geiger, Head Asia Department តាមរយៈ​អ៊ី​ម៉ែ​ល [email protected]  ឬ​ចូលទៅ​គេហទំព័រ http://kaad.de/1/scholarships/scholarship-program-1/ ដើម្បី​ទទួលបាន​ព័ត៌មាន អាហារូបករណ៍​លម្អិត​៕


Tag:
 អាហារូបករណ៍​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com