ព័ត៍មានសុខភាព
​ពាក្យ​ទាំង​៥​ម៉ាត់​ដែល​អាចធ្វើ​ឲ្យ​កូន​អ្នក​ក្លាយជា​មនុស្ស​ឆ្នើម​
15, Feb 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ឳ​ពុក​ម្តាយ​គ្រប់រូប​សុទ្ធតែ​ចង់​រំពឹង​ចង់​ឲ្យ​កូន​របស់ខ្លួន​ក្លាយជា​មនុស្ស​ដែល​ឆ្នើម​ម្នាក់​នៅពេលដែល​គេ​ធំ​ឡើង ដូចនេះ​អ្នក​គួរតែ​ចេះ​ស្វែងរក​វិធីសាស្ត្រ​ទើប​អាច​សម្រេច​បំណង​អ្នក​បាន​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ពាក្យ​ទាំង​៥​ម៉ាត់​ដែល​អ្នក​គួរតែ​និយាយ​ជាមួយ​កូន​អ្នកជា​ញឹកញាប់ ទើប​គេ​អាច​ក្លាយជា​មនុស្ស​ពូកែ​។​



    “​នៅពេលដែល​កូន​ធំ​ឡើង កូន​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​ពូកែ​អស្ចារ្យ​ម្នាក់​ឲ្យ​តែ​កូន​ខំប្រឹងប្រែង​រៀនសូត្រ​តាំងពី​តូច​។​”
    “​កុំ​ខ្លាច​ឲ្យ​សោះ ម៉ាក់​ជឿថា កូន​អាច​នឹង​ធ្វើបាន ហើយ​ថែមទាំង​អាច​ពុះពារ​គ្រប់​ឧបសគ្គ គ្មានអ្វី​ដែល​អាច​រារាំង​កូន​បានឡើយ ឲ្យ​តែ​កូន​តាំងចិត្ត​ធ្វើ​វា​ឲ្យ​បានល្អ​។​”
    “​មិន​អី​ទេ ឲ្យ​តែ​កូន​អាចធ្វើ​ថ្ងៃនេះ​ល្អ​ជាង​ម្សិលមិញ​នោះ​ទៅបាន​ហើយ ព្រោះ​នៅពេលដែល​កូន​ធ្វើ​អ្វី​នៅថ្ងៃនេះ​ល្អជា​ម្សិលមិញ នោះ​បញ្ជាក់ថា​កូន​កំពុងតែ​រីកចម្រើន​ទៅមុខ​ហើយ​។​”
    “​នៅពេលដែល​កូន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វីមួយ នោះ​កូន​នឹង​អាច​ទទួល​បានការ​តប​ស្នង​ដ៏​ល្អ​មកវិញ​ជាមិនខាន​នៅ​ថ្ងៃ​ណាមួយ​។​”
    “​កូន​ធ្វើ​បានល្អ​ណាស់ សង្ឃឹមថា​កូន​អាច​នឹង​រក្សា​ទង្វើ​ទាំងនេះ ហើយ​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ជាងនេះទៅទៀត​។​”

    នៅពេលដែល​អ្នក​និយាយ​ពាក្យ​ទាំងនេះ​ដាក់​កូន នោះ​កូន​អ្នកនឹង​អាច​ក្លាយជា​មនុស្ស​ដែល​ឆ្នើម ហើយ​អ្នកដទៃ​សរសើរ​គ្រប់គ្នា​នៅពេលដែល​គេ​ធំ​ឡើង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com