ជាតិ
អ្នក​បឹងកក់​គប់​ពងមាន់​ដាក់​ធនាគារពិភពលោក ដើម្បី​ទាមទារ​សំណង​ដីធ្លី​
15, Feb 2016 , 5:54 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ជាង ២០​នាក់ បាននាំគ្នា​ដាក់​ញ្ញត្តិ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អា មេ​រិ​ក​ប្រចាំ​កម្ពុជា និង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ដើម្បី​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​អន្តរជាតិ និង​ទាមទារ​សំណង​ថវិកា​ថែមទៀត នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​



​បន្ទាប់ពី​ពួកគេ​ដាក់​ញ្ញត្តិ​ឲ្យ​ស្ថានទូត​អាមេរិក​រួច ពួកគេ​បាន​បន្តដំណើរ​សំដៅ​មក​តវ៉ា​ទាមទារ សំណង​នៅមុខ​ទីស្នាក់ការ​ធនាគារពិភពលោក (World Bank) ប្រចាំ​នៅ​កម្ពុជា​។ អំឡុងពេល ស្រែក​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ សកម្មជន​ដីធ្លី​ខ្លះ​បាន​យក​វែក​គាស់​ជាមួយ​ឆ្នាំង​យ៉ាង​កងរំពង ខ្លះ​បាន​យក​ពង មាន​ជាច្រើន​គ្រាប់​គប់​លើ​ផ្លាកសញ្ញា​ធនាគារពិភពលោក​ដែល​បិទ​ភ្ជាប់​នឹងរ​ញ្ជាំ​ង​បេតុង តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម និង​ខ្លះទៀត​បាន​លើក​បដា​ដែល​សរសេរថា​៖«​ធនាគារពិភពលោក​ត្រូវតែ​ទទួលខុសត្រូវ​បញ្ហា​ភាពក្រីក្រ​របស់​ពួកយើង​»​។​

​តំណាង​សកម្មជន​ដីធ្លី លោកស្រី អ៊ិម ស្រី​តូច និយាយថា ពួកគេ​នាំគ្នា​តវ៉ា​ជាថ្មី​នេះ មាន​គោលបំណង​ស្វែងរក​ការជួយ​អន្តរាគមន៍ និង​សំណង​បន្ថែម ពី​ការបណ្តេញ​ពួកគេ​ចេញពី​លំនៅដ្ឋាន កន្លងមក​។ ក្រោយពី​ពួកគេ​ដាក់​នៅ World Bank រួច ពួកគេ​ក៏បាន​បន្តដំណើរ​ទៅ​សាលា រាជធានី​ភ្នំពេញ​ផងដែរ​៕




















© រក្សាសិទ្ធិដោយ thmeythmey.com