ជាតិ
អាហារូបករណ៍ Asian Peacebuilders ថ្នាក់អនុបណ្ឌិត ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​
16, Feb 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
University for Peace (UPEACE) និង Ateneo de Manila University (AdMU) តាមរយៈ​កម្មវិធី Asian Peacebuilders Scholarship (APS) ប្រកាស​ផ្តល់​អាហារូបករណ៍​មួយចំនួន​ដល់​និស្សិត​តំបន់​អាស៊ី ឲ្យ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ (Political Science) ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​ប្រទេស​ហ្វីលីពីន និង Costa Rica​។​



​និស្សិត​មានបំណង​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​នយោបាយ​សន្តិភាព​ពិភពលោក​ត្រូវបំពេញ​លក្ខខណ្ឌ​អាហារូបករណ៍ រួមមាន មានបទពិសោធន៍​ការងារ​យ៉ាងតិច ២​ឆ្នាំ​, មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​, មាន​ឆន្ទៈ​សិក្សា​ស្រាវជ្រាវ និង​ពិន្ទុ​ភាសា​អង់គ្លេស IELTS យ៉ាងតិច ៥.៥ លិខិតឆ្លងដែន ព្រឹត្តិបត្រ​ពិន្ទុ ប្រវត្តិរូប​ស​ង្ខ​ប លិខិត​អំណះអំណាង និង​លិខិត បញ្ជាក់​ពី​ប្រធាន​ស្ថាប័ន ឬ​សាស្ត្រាចារ្យ ជាដើម​។​

​ជ័យលាភី នឹង​ទទួលបាន​អាហារូបករណ៍​សិក្សា​ពេញ​ថ្លៃ សំបុត្រ​ហោះហើរ​ទៅមក និង​ថវិកា ពី​៧០០ ទៅ​៨០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​

​និស្សិត​ត្រូវបំពេញ និង​ដាក់ពាក្យ​ស្នើសុំ​តាម​ប្រព័ន្ធ Online ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ។​

​ដើម្បី​ជ្រាប​ព័ត៌មាន​អាហារូបករណ៍​លម្អិត និស្សិត​អាច​ទៅ​គេហទំព័រ​សាកលវិទ្យាល័យ University for Peace គឺ https://www.upeace.org/academic/partnership-programmes/asia-peacebuilders-scholarship ។​


Tag:
 អាហារូបករណ៍​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com