ជាតិ
ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ថៃ សិរិ​ន​ថន យាង​សម្ពោធ​សមិទ្ធផល​ជាច្រើន​នៅ​កម្ពុជា​
16, Feb 2016 , 8:52 am        
រូបភាព
​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ថៃ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​៣​ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៤​កុម្ភៈ ក្នុង​សប្តាហ៍​ក្រោយនេះ​។ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​នឹង​យាង​សម្ពោធ​សមិទ្ធផល​មួយចំនួន​ក្នុង​វិស័យ​អប់រំ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​



​នៅក្នុង​ប្រទេស​កម្ពុជា ព្រះអង្គម្ចាស់​ក្ស​ត្រី មហា​ចក្រី សិរិ​ន​ថន នឹង​យាង​ធ្វើជា​អធិបតី​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ព្រះ​រាជពិធី​បញ្ចុះបឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​ក្នុង​ខេត្តកំពង់ស្ពឺ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បានបញ្ជាក់​ផងដែរ​ថា ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ក៏​នឹង​យាង​ប្រគល់​អគារ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​វិទ្យាល័យ​កំពង់​ឈើទាល​ក្នុង​ខេត្តកំពង់ធំ ជូន​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ផងដែរ​។ ក្រៅពីនេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ក៏​នឹង​យាង​ចូលរួម​ក្នុង​ព្រះ​រាជពិធី​សម្ពោធ​មណ្ឌល​សុខភាព​នៅ​ខេត្តរតនៈគិរី និង​ស្លាក​ឈ្មោះ​ថ្មី​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​នៅក្នុង​ខេត្តកំពង់ធំ​ដូចគ្នា​។ នេះ​បើតាម​ការ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បន្ថែមថា​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ក៏​នឹង​យាង​ទត​សាលាបឋមសិក្សា​មួយចំនួន​នៅតាម​ខេត្ត​នានា​ដែរ​៕


Tag:
 អប់រំ​
  សិរិ​ន​ថន​
  កំពង់ធំ​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com