អន្តរជាតិ
លោក អូ​បា​ម៉ា ដឹកនាំ​កិច្ចប្រជុំ​កំពូល US-ASEAN ថ្ងៃទី​១ រហូតដល់​តុ​បាយ​
16, Feb 2016 , 2:47 pm        
រូបភាព
ប្រភព៖ Twitter លោក Lee Hsien Loong
ប្រភព៖ Twitter លោក Lee Hsien Loong
​បាតុកម្ម​តវ៉ា ការ​រឹតបន្តឹង​សន្តិសុខ និង​ការជជែក​ពិភាក្សា​រវាង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មេដឹកនាំ​របស់​ប្រទេស​សមាជិក​អាស៊ាន ពី​បន្ទប់​ប្រជុំ​បិទទ្វារ រហូតដល់​តុ​បាយ​ពេល​ល្ងាច ទាំងនេះ​គឺជា​ទិដ្ឋភាព​រួម​ថ្ងៃ​ទីមួយ​នៃ​កិច្ចប្រជុំ​កំពូល អាមេរិក អាស៊ាន​។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ គឺលោក សៅ ផល និស្ស័យ ដែលមាន​វត្តមាន​នៅទីក​ន្លែ​ង​ប្រជុំ បាន​ពិពណ៌នា​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ទីមួយ​នៃ​កិច្ចប្រជុំ​កំពូល​នេះ គេ​នៅ​មិនទាន់​ទទួលបាន​ខ្លឹមសារ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​នៅឡើយ​ទេ​។ គេ​គ្រាន់តែ​ដឹងថា មេដឹកនាំ​អាមេរិក និង​អាស៊ាន បាន​ជជែក​គ្នា​អំពី​ការពង្រឹង និង​សហប្រតិបត្តិការ​លើ វិស័យ​ឧស្សាហកម្ម​ធុន​តូច និង​មធ្យម សហគ្រិនភាព និង​ការច្នៃប្រឌិត​ជាដើម​។ រីឯ​បញ្ហា​ធំៗ ដែល​ទាក់ទង​នឹង​សន្តិសុខ​តំបន់ នឹងត្រូវ​លើក​យកមក​ដាក់​លើ​តុ​ពិភាក្សា​នៅ​ថ្ងៃទី​១៦​កុម្ភៈ ដែល​ថ្ងៃ​ប្រជុំ​ចុងក្រោយ​។​



​ដើម្បី​យល់ច្បាស់​ពី​ទិដ្ឋភាព​នៃ​កិច្ចប្រជុំ​អាមេរិក​អាស៊ាន​នៅ​ថ្ងៃទី​មួយ​នេះ សូម​លោកអ្នក​ស្តាប់​សេចក្តីរាយការណ៍​ផ្ទាល់​របស់លោក សៅ ផល និស្ស័យ ដោយមាន​សួរ​បញ្ជាក់​ពី​លោក ទេព អ៊ី វិសាល ពី​ភ្នំពេញ​៖





Tag:
 អាមេរិក​-​អាស៊ាន​
  Sunnylands
© រក្សាសិទ្ធិដោយ thmeythmey.com