ជាតិ
China/AUN ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អាស៊ាន បន្ត​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា
16, Feb 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ​ប្រជាជន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន (Ministry of Education of P.R. China ឬ​MOE) តាមរយៈ​កម្មវិធី​អាហារូបករណ៍ China/AUN scholarship program for ASEAN member ប្រកាស​ទទួល​ពាក្យ​ស្នើ​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ពី​និស្សិត​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ក្នុង​ឆ្នាំ​សិក្សា ២០១៦-១៧ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​



​សិស្ស និស្សិត​អាច​ជ្រើសរើស​មុខជំនាញ​សិក្សា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ ដូចជា វិស័យ​អប់រំ វិទ្យាសាស្ត្រ សេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌ និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ចិន និង​ប្រទេស​ពួកគេ​។​

​ជ័យលាភី​នឹង​ទទួលបាន​អាហារូបករណ៍​សិក្សា​ពេញ​ថ្លៃ កន្លែង​ស្នាក់នៅ សំបុត្រ​យន្តហោះ ម្ហូបអាហារ ធានារ៉ាប់រង​សុខភាព និង​ឯកសារ​សម្ភារ​សិក្សា​។​

​សិស្ស និស្សិត​ត្រូវមាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ សុខភាព​មាំមួន អាយុ​ក្រោម ៣៥​ឆ្នាំ ឬ​៤០​ឆ្នាំ មាន​ពិន្ទុ​ភាសា​ចិន ឬ​អង់គ្លេស និង​បំពេញ​ឯកសារ​អាហារូបករណ៍​ពាក់ព័ន្ធ​ផ្សេងទៀត​។ កាលបរិច្ឆេទ​ផុតកំណត់ ពីថ្ងៃ​ជូនដំណឹង រហូតដល់​ខែ មេសា ឆ្នាំ​២០១៦​។​

​សិស្ស និស្សិត​អាចទាក់ទង​ការិយាល័យ​អាហារូបករណ៍ តាមរយៈ​អ៊ី​ម៉ែ​ល [email protected] និង គេហទំព័រ http://www.csc.edu.cn/laihua/scholarshipdetailen.aspx?cid=97&id=3155http://www.csc.edu.cn/laihua ឬ www.campuschina.org ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​៕


Tag:
 អាហារូបករណ៍​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com