ព័ត៍មានសុខភាព
​វិធី​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​ខំរៀន​
17, Feb 2016 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ម្តាយ​ឳ​ពុក​គ្រប់រូប​សុទ្ធតែ​សង្ឃឹម​ចង់​ឲ្យ​កូន​ខំ​ប្រឹងរៀន​ដើម្បី​អនាគត​របស់​កូន ប៉ុន្តែ​មានកូន​ក្មេង​មួយចំនួន​បែរជា​មិន​ចូលចិត្ត​រៀន​ទៅវិញ ហើយ​ថែមទាំង​មិន​យកចិត្តទុកដាក់​ទៀតផង ជាហេតុ​ដែល​ធ្វើ​ឲ្យ​ការសិក្សា​របស់គេ​ធ្លាក់ចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ដូចនេះ​អ្នក​អាច​ប្រើ​ពាក្យសម្តី​មួយចំនួន​មក​លើកទឹកចិត្ត​ឲ្យ​គេ​រៀន​បាន​។ តើ​មាន​ពាក្យ​អ្វី​ខ្លះទៅ​?



1    “​នៅពេលដែល​កូន​ចង់​ធ្វើ​រឿង​អ្វីមួយ​ជោគជ័យ កូន​ត្រូវតែមាន​ផែនការ​ច្បាស់លាស់ ដូចនេះ​ការសិក្សា​ក៏​ដូចគ្នា​ដែរ​។​”

2    “​កូន​អាច​ចំណាយ​ពេលវេលា​ត្រឹមតែ​១០​នាទី​ដើម្បី​រំលឹក​មេរៀន នោះ​ពេលដែល​កូន​ទៅ​រៀន វា​នឹង​ងាយស្រួល​ច្រើន ហើយ​មិនសូវមាន​សម្ពាធ​ឡើយ​។​”

3    “​ម៉ាក់​ឃើញ​កូន​ធ្វើ​កិច្ចការ​សាលា​យកចិត្តទុកដាក់​ណា​ស់ សង្ឃឹមថា​កូន​អាច​នឹង​បន្ត​រក្សា​សកម្មភាព​ដ៏​ល្អ​នេះ​បន្តទៅទៀត​។​”

4    “​ឃើញ​ទេ​ក្រោយ​ពេលដែល​កូន​ធ្វើ​កិច្ចការ​សាលា​រួច កូន​អាច​លេង​ដោយ​សប្បាយចិត្ត ដោយ​មិនបាច់​បារ​ម្ហ​ពី​អ្នកគ្រូ ឬ​លោកគ្រូ​ស្តី​ឲ្យ​ឡើយ​នៅពេលដែល​មិនទាន់​ធ្វើ​កិច្ចការ​ផ្ទះ​ហើយ​។​”

5    “​លទ្ធផល​ប្រលង​ល្អ​ឬ​មិនល្អ វា​មិន​សំខាន់​ឡើយ សំខាន់​គឺ​កូន​បាន​ខិតខំ​ប្រឹងប្រែង​ពី​សមត្ថភាព​របស់​កូន​ទៅបាន​ហើយ ម៉ាក់​មិន​បន្ទោស​កូន​ដោយសារតែ​ជាប់​លេខ​មិនល្អ​ទេ​។​”

  -  ក្រោយ​ពេលដែល​កូន​លឺ​ពាក្យ​ទាំងនេះ​ចេញពី​មាត់​អ្នក នោះ​កូន​នឹង​ខំ​ប្រឹងរៀន​ឯង ដោយ​អ្នក​មិនចាំបាច់​បង្ខំ​គេ​ទេ ព្រោះ​ការចាប់​បង្ខំ គឺ​វា​កាន់តែ​ធ្វើ​ឲ្យ​កូន​ស្អប់​ការរៀនសូត្រ​៕

​ត្រួតពិនិត្យ​ដោយ​www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com