ជាតិ
សង្គមជាតិ
សារព័ត៌មាន​ថ្មីៗ​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​សិល្បករ​ចាប៉ីដងវែង គុយ ហ៊ី​ន ដែល​កំពុងមាន​ជំងឺ​
19, Feb 2016 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
សិល្បករ​ចាប៉ីដងវែង​លោក​ព្រឹទ្ធាចារ្យ គុយ ហ៊ី​ន បាន​សម្រាក​ព្យាបាល​ជំងឺ​អស់​រយៈពេល​ជាង​កន្លះ​ខែ​មកហើយ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។ ក្រោយពេល​វះកាត់​ជំងឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សិល្បករ​ចាប៉ីដងវែង​ទីទ័លក្រ​រូបនេះ បាន​ដង្ហោយ​រក​ជំនួយ​ទាំង​ទឹកភ្នែក ដើម្បី​ចំណាយ​លើ​ការព្យាបាល​ជំងឺ​របស់ខ្លួន​។ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​រូបនេះ មាន​ជំងឺ​ស្ទះ​តម្រង់​នោម និង​ជំងឺលើសឈាម​។​


 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ បាន​យក​ថវិកា​មួយចំនួន​ជូន​លោកតា គុយ ហ៊ី​ន ដើម្បី​ជា​ចំណែក​ដ៏​តូច​មួយ​លើ​ការ​ចំណារ​បស់​ក្រុមគ្រួសារ​លោកតា​។ នេះ​ជា​កម្មវិធី​សប្បុរសធម៌​របស់​សារព័ត៌មាន​ថ្មីៗ ដែល​សារព័ត៌មាន​នេះ តែងតែ​ជួយ​ដល់​កុមារកំព្រា និង​ជន​ចាស់ជរា​ទីទ័លក្រ ជាដើម​។​
 
​តាមរយៈ​សារព័ត៌មាន​ថ្មីៗ សិល្បៈករ​ចាប៉ីដងវែង​ខ​ង​លើ ក៏បាន​អំពាវនាវ​រក​ជំនួយ​ដោយ​សំឡេង​ខ្សាវៗ​យ៉ាងនេះ​ថា​៖«​ខ្ញុំបាទ គុយ ហ៊ី​ន អ្នក​ចាប៉ី ដ៏​កំសត់ សូម​អំពាវនាវ​ឲ្យ​សប្បុរសជន​ក្នុងប្រទេស​និង​ក្រៅប្រទេស​ជួយឧបត្ថម្ភ​ដល់​ខ្ញុំ​ផង​»​។​
 
​លោក គុយ ហ៊ី​ន ជា​សិល្បករ​ចាប៉ីដងវែង​ដ៏​មាន​ទេពកោសល្យ​មួយរូប​នៅ​កម្ពុជា បន្ទាប់ពី​លោកតា ប្រាជ្ញ ឈួន និង​លោកតា គង់ ណៃ​។ កាល​មិនទាន់​ធ្លាក់ខ្លួន​ឈឺ​អ្នក​ចាប៉ី មក​ខេត្តពោធិ៍សាត់​រូបនេះ តែង​ច្រៀង​ចាប៉ី​ជាមួយ​ដៃគូ​មួយចំនួន​ដូចជា លោកតា គង់ ណៃ និង​ស្មៀន ប៉េ ជាដើម​នៅតាម​កម្មវិធី​បុណ្យ​ឬ​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​៕
 
​បើ​បងប្អូន​ចង់​ឧបត្ថម្ភ​គាត់ សូម​ទាក់ទង​លេខ​ទូរ​សព្ទ​លោកតា គុយ ហ៊ី​ន ០១៧៨៥៦៣៩៦ ។


ដោយឡែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះដែរ សារព័ត៌មាន​ថ្មីៗ ក៏​ផ្តល់​ថវិកា​មួយចំនួន​ដល់​អ្នកជំងឺ​ម្នាក់​មកពី​ខេត្តស្ទឹងត្រែង ដែល​គ្មាន​ថវិកា ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​៕


Tag:
 គុយ ហ៊ី​ន
  ចាប៉ី
© រក្សាសិទ្ធិដោយ thmeythmey.com