ជាតិ
កូរ៉េ​ ជួយ ៤​លាន​ដុល្លារ​ សង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ភិ​វឌ្ឍន៍​ជនបទ​នៅ​កំពង់ស្ពឺ​
20, Feb 2016 , 3:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រទេស​កូរ៉េខាងត្បូង​បានផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​៤​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ភិ​វឌ្ឍន៍​ជនបទ​មួយកន្លែង ក្នុង​ខេត្តកំពង់ស្ពឺ​។ 

​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អភិវឌ្ឍន៍ជនបទ​មួយ​តម្លៃ ៤​លាន​ដុល្លារ​អាមេរិក ត្រូវបាន​សាងសង់​ក្នុង​ខេត្តកំពុងស្ពឺ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បួ​ង​។ មជ្ឈមណ្ឌល​នេះ នឹង​ក្លាយ​កន្លែង​បណ្តុះបណ្តាល​ធំ​មួយ ដល់​មន្ត្រី​មូលដ្ឋាន ដើម្បី​អភិវឌ្ឍ​សហគមន៍​ជនបទ​នៃ​ខេត្ត​មួយចំនួន​។ លើ​ផ្ទៃដី​ប្រមាណ​១០​ហិកតា មជ្ឈមណ្ឌល​នេះ ត្រូវបាន​សាងសង់​ក្នុង​សង្កាត់​ច្បារមន ក្រុង​ច្បារមន ហើយនឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ​។​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍ជនបទ​រប​ស់​ទីភ្នាក់ងា​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ (KOICA)​។​


​គួរ​បញ្ជាក់ថា កន្លងមក រដ្ឋាភិបាល​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​KOICA បាន​បង្កើត​គម្រោង​អភិវឌ្ឍន៍ជនបទ​«​ចលនា​ភូមិ​ថ្មី​»​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ក្នុង​ចំនួន​ទឹកប្រាក់ ៨​លាន​ដុល្លារ​អាមេរិក​។​គម្រោង​នេះ ត្រូវបាន​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៣ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​ត្បួ​ង​ឃ្មុំ​។ ក្នុងនោះ​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋានចំនួន​២៧៨​គម្រោង​កំពុង​ត្រូវបាន​អនុវត្តន៍​ក្នុងភូមិ​ចំនួន ៣០​ក្នុង​ខេត្ត​ទាំងបី​នេះ​៕
​ប្រភពពី AKP
 
 

© រក្សាសិទ្ធិដោយ thmeythmey.com