ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​ក្រុម​មតិ​ភាគច្រើន និង​ក្រុម​ភាគតិច​អាច​ទទួលបាន​ឡាន​ម្នាក់១គ្រឿង និង​ទីប្រឹក្សា៩នាក់
19, Feb 2016 , 7:26 pm        
រូបភាព
អ្នកនាំពាក្យ​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន បាន​អះអាងថា ក្រុម​មតិ​ភាគច្រើន និង​ក្រុម​មតិ​ភាគតិច បាន​ព្រមព្រៀងគ្នា​លើ​ចំណុច​ទី៣ ក្នុងការ​កែទម្រង់​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដើម្បី​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ ដើម្បី​អនុវត្ត​សកម្មភាព​ការងារ​របស់ខ្លួន។ លោក​ថា ក្នុង​ចំណុច​ទី៣នោះ ក៏មាន​ការបង្កើន​មធ្យោបាយ​ដឹកជញ្ជូន​ដោយ​ប្រធាន​ក្រុម​មតិ​និង​ភាគច្រើន​ទទួលបាន​រថយន្ត​ម្នាក់​មួយគ្រឿង និង​ទីប្រឹក្សា​ចំនួន៩នាក់។ ទាំងនេះ​ជាការ​បញ្ជាក់​របស់លោក ឈាង វុន ដែល​បាន​ថ្លែងប្រាប់​កាសែត ក្រោយពី​ជំនួប​រវាង​ក្រុម​មតិ​ភាគច្រើន​ដែល​ដឹកនាំ​ដោយ សម្តេច ស ខេង និង​ក្រុម​មតិ​ភាគតិច ដែល​ដឹកនាំ​ដោយ ឯកឧត្តម កឹម សុខា  ដែល​បាន​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​រួបរួមគ្នា​ដោះស្រាយ បញ្ហា​ប្រឈម​ចំនួន ៤ចំណុច។



សូម​ស្ដាប់​សំឡេង​លោក យ៉ែម បុញ្ញឫទ្ធិ ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន៖



សូម​ស្ដាប់​សំឡេង​លោក ឈាង វុន ដែល​បាន​បញ្ជាក់បន្ថែម​ជុំវិញ​ចំណុច​នេះ៖



ក្រុម​មតិ​ភាគច្រើន និង​ក្រុម​មតិ​ភាគតិច នៅ​ល្ងាច​ថ្ងៃទី១៩ ខែកុម្ភៈ បាន​លើក​ចំណុច​ចំនួន៤មក​ពិភាក្សាគ្នា​ទី១. បង្កើត​គណៈកម្មការ​បញ្ចេញ​មតិ ដើម្បី​ជជែក​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់​សហជីព, ទី២. ពិភាក្សា​លើកកម្ពស់​វប្បធម៌​សន្ទនា, ទី៣. ការសិក្សា​គិតគូ​ពី​មធ្យោបាយ ដើម្បី​ឲ្យ​សមាជិក​មតិ​ភាគតិច និង​សមាជិកសភា​មតិ​ភាគច្រើន មាន​មធ្យោបាយ​បញ្ចេញ មតិ​ពេញលេញ ក្នុងនាម​ជា​តំណាង​នីតិបញ្ញត្តិ និង​ទី៤. ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល នៅ​សេសសល់៕


Tag:
 ស ខេង
 កឹម សុខា
 ច្បាប់សហជីព
 មធ្យោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com