ព័ត៍មានសុខភាព
រួមភេទ​ ពេលព្រឹក ពេល​រសៀល និង ពេលយប់ តើ​ពេលណា​ល្អ​ជាងគេ​?
21, Feb 2016 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ
​នេះ​ជា​សំនួរ​ញឹកញាប់​ដែល​បាន​សួរ​មកកាន់​វេ​ប​សាយ​សុខភាព​www.health.com.kh​។ ខាងក្រោម​នេះ​គឺជា​ការបកស្រាយ​តាមបែប​វិទ្យាសាស្ត្រ​អំពី​ផលប្រយោជន៍​នៃ​ការ​រួមភេទ​ពេលព្រឹក ពេល​រសៀល និង ពេលយប់​។​

 
​ការ​រួមភេទ​ពេលព្រឹក​និង​ផលប្រយោជន៍​
​ដោយ​ក្រោកពីដំណេក​នោះ អ្នក​គិតថា​វា​មិនសូវ​សម​ទេ​។ មិនទាន់​ស្វាង​ពី​ដំណេក​និង​មាន​ធំក្លិន​មាត់​ទៀត​។​
​ប៉ុន្តែ​តាមពិត​វា​ជា​ពេលវេលា​ដែល​ល្អ​សម្រាប់​រួមភេទ​។ ពេលព្រឹក​គឺជា​ពេលវេលា​ដែលមាន​ការបញ្ចេញ​អរ​ម៉ូ​ន​ភេទ testosterone ច្រើនជាងគេ​។ នៅពេលដែល​មនុស្ស​ប្រុស​មាន​អរ​ម៉ូ​ន​នេះ​ច្រើន​ហើយ​បាន​សម្រាក​យក​កម្លាំង​បែបនេះ វា​បានធ្វើអោយ​មនុស្ស​ប្រុស​មាន​កម្លាំង​ខ្លាំង​សម្រាប់​ប្រតិបត្តិការ​លើ​គ្រែ​ហើយ​អាចអោយ​ពួកគេ​រួមភេទ​បានយូរ​និង​ក្រ​ចេញ​ទឹកកាម​ផង​។ មិនតែប៉ុណ្ណោះ​ការរួម​ភេទ​នៅពេល​ព្រឹក​ធ្វើអោយ​ខ្លួន​មនុស្ស​មាន​សមត្ថ​ភាពខ្លាំង​ប្រឆាំង​ជំងឺ​ផងដែរ​។​
 
​ការ​រួមភេទ​នៅពេល​រសៀល​និង​ផលប្រយោជន៍​
​ចុះ​ការ​រួមភេទ​ពេល​រសៀល​វិញ​យ៉ាងម៉េច​ដែរ​? បន្ទាប់ពី​ធ្វើការ​ងារ​អស់​កន្លះ​ថ្ងៃ អ្នក​អាចមាន​ភាព​តានតឹង​អារម្មណ៍​និង​ធុញទ្រាន់​។ ការរួម​ភេទ​នៅពេល​រសៀល​អាចជួយ​កាត់បន្ថយ​ស្ត្រេ​ស​ឬ​ភាព​តានតឹង​អារម្មណ៍​។ ដូច្នេះ វា​នឹង​ធ្វើអោយ​អ្នកមាន​ជំនឿ​ចិត្ត​និង​កម្លាំង​ដើម្បី​បន្តការងារ​ត​ទៀត​មុនពេល​សម្រាក​ពេល​ល្ងាច​។ ដូច្នេះ វា​ក៏​មិន​អត់​ប្រយោជន៍​ដែរ​។​
 
​ការ​រួមភេទ​នៅពេល​យប់​និង​ផលប្រយោជន៍​
​ការ​រួមភេទ​នៅពេល​យប់​មាន​ប្រ​យោ​ជ​ន័​ម្យ៉ាង​គឺអាច​ធ្វើអោយ​អ្នក​ដេកលក់​ស្រួល​។ រឿងនេះ​ដោយសារតែ​ពេល​រួមភេទ វា​បញ្ចេញ​អរ​ម៉ូ​ន​ដែលមាន​ឥ​ទ្ឋិ​ពល​ដែល​ធ្វើអោយ​ងងុយគេង​។​
 
​ការសន្និដ្ឋាន​
​ដូច្នេះ ក្នុងចំណោម​ការរួម​ភេទ​នៅពេល​វេលា​ទាំងបី​ខាងលើនេះ ការ​រួមភេទ​ពេលព្រឹក​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ប្រយោជន៍​ជាងគេ​។ បន្ទាប់ពី​កា​រួមភេទ​ហើយ​នៅពេល​ព្រឹក អ្នក​នឹងមាន​អារម្មណ៍ល្អ​និង​ជ្រះថ្លា​។ ដូច្នេះ​ហេតុអ្វី​ក៏​អ្នក​មិត្ត​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការសម្រេច​កាម​ដល់​កំពូល​ទៅ​៕

© រក្សាសិទ្ធិដោយ thmeythmey.com