ពីនេះ ពីនោះ
តើ​ពាក្យ​«​គុណបទ​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
22, Feb 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ «​គុណបទ​» ដូចខាងក្រោម​៖ 
​គុណបទ មានន័យថា ជា​មុខងារ​វេយ្យាករណ៍​របស់​គុណនាម​ដែល​ប្រើ​ផ្ទាល់​ជាមួយ​នាម​ស័ព្ទ​។ ឧទាហរណ៍​៖ ផ្ទះ​ធំ​នេះ សង់​ជិត​ផ្លូវ​ពេក​។ ខ្ញុំ​មិន​ចូលចិត្ត​មនុស្ស​ចាស់​ដែល​ខ្វះ​ខន្តី​ទេ​។​ចំណែក​ពាក្យ​ថា (​មុខងារ​វេយ្យាករណ៍ គឺជា​តួនាទី​របស់​ឯក​តា​ភាសា​( សទ្ទ​តា​, រូប​តា​, ពាក្យ​, កន្សោមពាក្យ​,...) ក្នុងការ​ផ្ដុំ​ពាក្យ​ជា​កន្សោម ជា​ឃ្លា ជា​ល្បះ​)៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com