ពីនេះ ពីនោះ
ជ័រ​អង្កោល​បន្លា​ជា​ឱសថ​ព្យាបាល​ជំងឺ​គ្រុន​
22, Feb 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សណ្ឋាន​រុក្ខជាតិ​៖ អង្កោល​បន្លា ជា​ប្រភេទ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ ដែលមាន​កម្ពស់​ប្រមាណ​ពី ៦​ម ទៅ​១២​ម ដុះ​លើដី​វាល​។ រុក្ខជាតិ​នៅ​តូច ត្រឹម​កម្ពស់​៦​ម នៅ​និង​ដើម​របស់​វា​មាន​បន្លា​ច្រើន ហើយ​បន្លា​ទាំងនោះ​ជ្រុះ​បន្តិច​ម្ដងៗ ជិត​អស់ពី​ដើម នៅពេលដែល​ដើម​វា​ចាប់ផ្ដើម​ចាស់​ទៅៗ​។ អង្កោល​បន្លា មាន​ដុះ​នៅក្នុង​ប្រទេស​អាស៊ី​ផ្នែក​អាគ្នេយ៍​។

 
​អត្ថប្រយោជន៍​នៃ​រុក្ខជាតិ​នេះ​៖ អង្កោល​បន្លា​នេះ គេ​អាច​យក​ផ្លែ​របស់​វា​មក​បរិភោគ ចំណែកឯ​ផ្កា​វិញ គឺជា​ទី​ចាប់អារម្មណ៍​របស់​សត្វ​ឃ្មុំ​ចោមរោម ដើម្បី​ជញ្ជក់​លំអង​យកទៅ​ធ្វើ​ទឹកឃ្មុំ​។ រុក្ខជាតិ​នេះ​គេ​អាច​ប្រើការ​ធ្វើជា​វត្ថុ​ក្មេង​លេង​។ ក្នុងនោះ​ផងដែរ ជ័រ​របស់​អង្កោល​បន្លា គេ​យកមក​ទុក​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​។ សម្រាប់​ពួក​ភ្ន​ង និង​ខ្មែរលើ​ដទៃទៀត​ជឿថា​ខ្លឹមឈើ​អង្កោល​បន្លា នេះ​គឺជា​វត្ថុ​មួយ​អាច​ដេញ​ទេពរក្ស អាក្រក់​ឲ្យ​រត់​ឆ្ងាយ​ពី​ខ្លួន និង​លំនៅស្ថាន​របស់គេ​។​
[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com